Thursday, December 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអ៉ីនធើណេតចំនួន ២ទីតាំង ឃាត់ខ្លួនមនុស្សចំនួន១៧នាក់

ភ្នំពេញ ៖ ដោយទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌអំពីកាលបលួចបើកល្បែកស៊ីសងខុសច្បាប់ ក្នុងមូលដ្ឋានខណ្ឌ នៅល្ងាច ថ្ងៃអាទិត្យទី២០ ខែកុម្ភៈ ឆ្នាំ២០២២ វេនាម៉ោង ០៣និង៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ ឲ្យលោក នី សាមិត្ត ប្រធានការិយាល័យសាធារណៈ និង សណ្តាប់ធ្នាប់ខណ្ឌ ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបល្បែងស៊ីសងសុខច្បាប់ តាមប្រព័ន្ធអ៉ីនធើណេត បានចំនួន ២ទីតាំង ទីតាំងទី១ ផ្ទះលេខ៦៣ ផ្លូវលេខ៥៣ និងទីតាំងទី២ ផ្ទះលេខ៦៩ ផ្លូវលេខ៥៣។

លោក នី សាមិត្ត បានឲ្យដឹងថា ជាលទ្ធផលពិនិត្យឃើញថា ទីតាំងខាងលើនេះពិជាបានបើកល្បែកស៊ីសងខុសច្បាប់ តាមប្រព័ន្ធOnline ដូចសេចក្ដីរាយការណ៍ ប្រាកដមែន ក្រុមការងារសម្រេច ធ្វើការដកហូតសម្ភារៈ រួមមានកុំព្យូទ័រ ទូរទស្សន៍ និង សំភារៈមួយចំនួនទៀតដែរ បម្រើអោយការប្រព្រឹត្តល្បែងស៊ីសង យកទៅរក្សាទុក នៅរដ្ឋបាលខណ្ឌដូនពេញ ចំពោះមនុស្សចំនួន១៧នាក់ បញ្ជូនទៅប៉ុស្តិ៍នគរបាល ផ្សារថ្មីទី១ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×