ភ្នំពេញ៖ អេស៊ីលីដាម៉ូបាលអ៊ែប ជាមធ្យោបាយទាន់សម័យ ក្នុងការផ្ទេរប្រាក់-ទទួលប្រាក់ ទូទាត់ថ្លៃទំនិញ-សេវាកម្មផ្សេងៗ និងទិញទំនិញតាមអនឡាញរាប់ពាន់មុខ។ កាន់តែងាយស្រួលនោះ សម្រាប់ការទិញទំនិញតាម អនឡាញ គឺមិនចាំបាច់ប្រើ App ផ្សេងៗគ្នាច្រើននោះទេ គឺមានតែអេស៊ីលីដាម៉ូបាលអ៊ែបតែមួយ គឺគ្រប់គ្រាន់ ហើយ ដោយអាចទិញទំនិញជាច្រើនប្រភេទរាប់ពាន់មុខ គ្រប់ពេលវេលា បានយ៉ាងឆាប់រហ័ស ងាយស្រួល និង មានសុវត្ថិភាពខ្ពស់។
ឥឡូវនេះ លោកអ្នកទាញយកអេស៊ីលីដាម៉ូបាលអ៊ែប មិនបាច់ខ្លាចរឿងឆ្លងកូវីដ១៩ ដោយសារតែកាន់ក្រដាសប្រាក់ ហុចចុះ ហុចឡើងទៀតនោះទេ។
អេស៊ីលីដាម៉ូបាលអ៊ែប ទាន់សម័យ និងសុវត្ថិភាពបំផុត សម្រាប់អតិថិជនរបស់ធនាគារអេស៊ីលីដា ជាពិសេស មិនមានហានិភ័យ ពេលចាប់កាន់ប្រដាសប្រាក់ ដើម្បីទូទាត់ទំនិញ និងសេវាកម្មផ្សេងៗឡើយ។ ហើយលោក អ្នក អាចពិនិត្យរាល់ការចំណាយបានដោយខ្លួនឯង គ្រប់ពេលវេលា ដោយកាត់ប្រាក់ពីគណនីធនាគារ គណនី វ៉លឡេត ប័ណ្ណឥណពន្ធ-ឥណទាន ឬ ប័ណ្ណអន្តរជាតិ ជាមួយនឹងការប្រើប្រាស់ សេវារបស់ធនាគារជាច្រើន ប្រភេទ ដោយសេរី និងមិនអស់ថ្លៃសេវាទៀតផង។
កាន់តែពិសេសនោះ ឥឡូវ អតិថិជនអាចផ្ទេរ ប្រាក់ភ្លាមៗ ពី Ly Hour App ឬ ភា្នក់ងារលី ហួរ វេរ លុយ ចូលមកអេស៊ីលីដាម៉ូបាល ឬផ្ទេរពីអេស៊ីលីដាម៉ូបាលទៅ Ly Hour App បានយ៉ាងឆាប់រហ័ស និង ងាយស្រួល។
ឥឡូវនេះ ដោនឡូត អេស៊ីលីដាម៉ូបាលអ៊ែប ក្នុងទូរសព្ទដៃរបស់លោកអ្នក តាមរយៈប្រព័ន្ធប្រតិបត្តិការ iOS, Android ឬ Huawei AppGallery៕