វីដេអូមួយដែលទើបត្រូវបានគេចែករំលែកនៅលើបណ្តាញសង្គមថ្មីៗនេះ បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល និងអស់សំណើចជាខ្លាំង គ្រាបានឃើញនារីម្នាក់ជាស្រ្តីជនជាតិចិនស្រស់ស្អាតម្នាក់ បានមកអង្គុយនៅលើកណ្តាលដងផ្លូវ ក្នុងកាយវិការដ៏ចម្លែក ដែលគេជឿថាដោយសារឥទ្ធិពលគ្រឿងញៀនប្រើប្រាស់ហួសកំរិត។
តាមរយៈវីដេអូ TikTok បានបង្ហាញឲ្យឃើញស្រ្តីម្នាក់ ស្ថិតក្នុងសម្លៀកបំពាក់រ៉ូប បានដើរតាមបណ្តោយផ្លូវមួយកន្លែង នៅក្នុងក្រុងព្រះសីហនុ និងបន្ទាប់មក ក៏បានអង្គុយនៅកណ្តាលផ្លូវ ធ្វើកាយវិការហាត់ប្រាណលក្ខណៈយូហ្គា ទាំងកណ្តាលយប់យ៉ាងរំភើយ។
ជាមួយគ្នានេះ អ្នកលេងបណ្តាញសង្គម ក្រោយពីបានឃើញបែបនេះ ក៏បានលើកឡើងចំៗថា នេះហើយជាលទ្ធផលគ្រឿងញៀន ហេតុនេះ សូមឆ្លើយថា…«ទេ!» ចំពោះគ្រឿងញៀន ដែលគ្មានអ្វីល្អប្រសើរក្រៅតែពីបំផ្លាញអនាគតជីវិតរបស់អ្នក ដែលជ្រួលច្រឺម សុីជោរ តាមការអូសទាញពីមិត្តភក្តិមិនល្អនោះឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



