ក្រោយពីមហាជនបានដឹងគ្រប់គ្នាអំពីទំនាក់ទំនងស្នេហារបស់ លោក អេង រិទ្ធី និងអ្នកមេម៉ាយអ្នកនាង ស៊ឹម សូលីកា រួចមកគេសង្កេតឃើញអ្នកទាំង២នាក់នេះ ហាក់ដូចជាសម្ញែងភាពផ្អែមល្ហែមកាន់តែខ្លាំង តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ហើយអ្វីដែលកាន់តែធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាងនេះទៀតនោះ គឺលេចឮដំណឹងថា លោក អេង រិទ្ធី និង អ្នកនាង ស៊ឹម សូលីកា នឹងចូលរោងការឆាប់ៗនេះ ។
យើងបានដឹងរួចមកហើយថា ស្នេហារបស់ពិធីករ និងពិធីការិនី ប្រចាំស្ថាននីយ៍ទូរទស្សន៍បាយ័ន ទាំង២នាក់ខាងលើនេះ បានផ្ដើមឡើងចេញពីមិត្តភាពក្នុងនាមជាមិត្តរួមការងារ រហូតបង្កើតបានជាចំណងស្នេហ៍ឈានទៅដល់រួមរស់ក្នុងដំបូលផ្ទះតែមួយទៀតផង មិនត្រឹមតែប៉ុណ្ណោះ ចំណងស្នេហានេះ ក៏មានគាំទ្រពីសំណាក់កូនស្រីរបស់អ្នកនាង ស៊ឹម សូលីកា ផងដែរ ដោយនាងតែងតែចង់ឃើញម្ដាយ និង លោក អេង រិទ្ធី ចូលរោងជ័យខ្លាំងណាស់ ។
បញ្ជាក់ថា សម្រាប់ដំណឹងរសើបដែលថា លោក អេង រិទ្ធី និង អ្នកនាង ស៊ឹម សូលីកា នឹងចូលរោងការឆាប់ៗខាងមុខនេះដែរ គឺត្រូវបានទម្លាយដោយអ្នកសិល្បៈម្នាក់ ៕ សាវុធ