Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល​ទៀតហើយ មិន​ជឿ​កុំ​ប្រមា​ថ! គ្រូ​ចេះ​ធម៌​បាលី​រហូត៧ភាសា ជួយ​ដោះអំពើ​ស្រ្តី​ម្នាក់​បាន​ជោ​គ​ជ័​យ ដោយ​គ្រាន់តែ…

ជឿថាគ្រប់គ្នាធ្លាប់បានលឺ បានស្គាល់រួចហើយ ពីគ្រូមន្តបារមី ចេះធម៌បាលីរហូតដល់ទៅ ៧ ភាសា ដែលទទួលការចាប់អារម្មណ៍ និងក៏ការហួសចិត្តយ៉ាងខ្លាំង ពីសំណាក់មហាជននៅលើបណ្តាញសង្គម។ តែទោះយ៉ាងណា បុរសដែលតាំងខ្លួនជាឥសីរូបនេះដែលមានឈ្មោះថា វ៉ាត វុធ អាយុ ៤៣ ឆ្នាំ ត្រូវបានដឹងថា គឺនៅតែទទួលភ្ញៀវជាអ្នកជំងឺដែលមានជំនឿមករកជួយព្យាបាលជារៀងរាល់ថ្ងៃ ដើម្បីឲ្យគ្រូដ៏ចម្លែករូបនេះសូត្រផ្តុំៗ ជាមួយធម៌បាលី ៧ ភាសា រកស្តាប់មិនយល់ ព្រោះគ្រូបានអះអាងថាជាធម៌បាលីមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ គ្មានអ្នកណាស្តាប់បានក្រៅពីគ្រូឡើយ។

ដោយឡែក ថ្មីៗនេះ គ្រូបារមីលោកតា ឥសីសំរិទ្ធ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងទៀតហើយ បន្ទាប់ពីឃើញព្យាបាលជួយដោះអំពើដល់ស្រ្តីម្នាក់ ដោយគ្រាន់តែឲ្យផឹកទឹកស អស់មួយដបប៉ុណ្ណោះ អំពើផ្តាច់ជីវិតក៏បានរត់ចេញខ្លួនបាត់តែម្តង។ ក្នុងនោះ តាមរយៈផេកហ្វេសប៊ុកគ្រូ បានរៀបរាប់យ៉ាងដូច្នេះថា៖ «បើមិនជឿកុំប្រមាទ អំពើមានពិត បងប្អូនមើលចុះអំពើនេះផ្តាច់ជីវិត តែលោកតាគាត់ខ្លាំងដែរ អោយផឹកទឹក ស អស់មួយដបជាភ្លាម បើបងប្អូនមានជំងឺអំពើ មករកលោកតាមក ផឹកតែទឹក ស នឹងបានជាហើយ»។

តែទោះយ៉ាងណា​ ក្រោយឃើញបែបនេះ មហាជនអ្នកលេងបណ្តាញសង្គម បានសម្តែងការហួសចិត្ត និងដាក់ឲ្យកប់ៗថា គ្រូបោកប្រាស់ បោកចេះបាលី៧ភាសា អា១ទៀត ឃើញនាគ៧ពណ៌ បោកបានលុយច្រើន ទិញតំណែងទីប្រឹក្សាលោកសង្ឃ បង្អួតអ្នកចាញ់បោកទៀត, រឿងដែលគេសម្តែងដើម្បីផលប្រយោជន៍ តែងតែមានអ្នកជឿហូហែ, អំពើមានពិត តែមានគ្រូគេត្រឹមត្រូវគេដោះ តែមិនមែនគ្រូកន្លះក្អមអុីចឹងទេ, សង្គមខ្មែរនៅសល់អាគ្រូចឹងៗទៀត ទីណាមានមនុស្សល្ងង់ទីនោះមានការបោកប្រាស់,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×