Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន អេស៊ីលីដា បានគ្របដណ្តប់ប្រមាណ ៨១% នៃតម្លៃជួញដុរសរុបរបស់ទីផ្សារគោលទាំង ១,៧១ប៊ីលានរៀល

spot_img

ភាគហ៊ុននៅលើទីផ្សារគោលទាំងអស់ បានកើនឡើងនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ហើយភាគហ៊ុនអេស៊ីលីដា បាននាំមុខគេជាមួយនឹងកំណើន ១៨០រៀល។

ចំណែកឯភាគហ៊ុនទាំងឡាយផ្សេងទៀតវិញ មានកំណើនចន្លោះពី ២០ទៅ ៨០រៀលក្នុងមួយហ៊ុន។ អេស៊ីលីដា បានគ្របដណ្តប់ប្រមាណ ៨១% នៃតម្លៃជួញដុរសរុបរបស់ទីផ្សារគោលទាំង ១,៧១ប៊ីលានរៀល។

នៅលើទីផ្សារកំណើនវិញ ឌីប៊ីឌី បានរក្សាថ្លៃថេរដដែល​ខណៈដែល JSL បានបន្តការកើនឡើងថ្លៃភាគហ៊ុនដល់ដែនខ្ពស់បំផុតប្រចាំថ្ងៃសម្រាប់ថ្ងៃនេះ ចំនួន ៤២០រៀលក្នុងមួយហ៊ុន។

បើប្រៀបធៀបតម្លៃជួញដូរវិញ តម្លៃជួញដូរភាគហ៊ុន ឌីប៊ីឌី មានចំនួនជាង ៧៦ ដងច្រើនជាង JSL។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា​បានកើនឡើង ១​,១០% ដល់ ៥៦៨,០៧%៕

spot_img
×