Sunday, November 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាញ់ ម៉ូនីកា មកដល់ស្រុកភ្លាម ជម្រះមន្ទិលជាមួយ កែវ ពេជ្រពិសី

ភ្នំពេញ ៖ អតីតតារាសម្តែង ដាញ់ ម៉ូនីកា បានមកដល់ប្រទេសកម្ពុជា ប៉ុន្មានថ្ងៃមកហើយ ដើម្បីមកបំពេញផែនការមួយចំនួន ដែលចាំបាច់ខកខានមិនបាន។ ជាមួយទឹកមុខប្រពៃ អរេំភើប ក្នុងដំណើរមកទទួលគេ ក៏បានឃើញវត្តមាន អ្នកនាង កែវ ពេជ្រពិសី មកទទួលម៉ូនីកា ម្នាក់ៗ សប្បាយរីករាយ អមដោយនឹករលឹក គ្រាធ្លាប់ជួបគ្នា។

ដំណើរវិលមកលេងស្រុក ពីសំណាក់តួអង្គទាវរូបនេះ ឃើញបានដឹកដៃ ស្វាមី និងកូន២នាក់ មកជាមួយផងដែរ។ បើតាមការបង្ហើបខ្លះៗ ដាញ់ ម៉ូនីកា និងស្វាមី អាចមកទិញផ្ទះវីឡាមួយ កន្លែងទុកពេលមកលេងស្រុក។ ម្ល៉ោះហើយទើបត្រូវ មកមើលជុំគ្នា ហើយត្រូវនឹងធ្វើលិខិតស្នាមទាំង២នាក់។ យ៉ាងណាគេ មិនបានទម្លាយប្រាប់ដោយ ផ្ទាល់ពីអ្នកនាងដាញ់ ម៉ូនីកាឡើយ។ ៥ឆ្នាំមកហើយ ដែលអ្នកនាង ខានមកលេងស្រុក ហើយជារឿយៗ តារាតូចច្រឡឹង ទម្រង់មុខខ្មែរពិតៗនេះ ឧស្សាហ៍បង្ហើបគម្រោងមកស្រុក ព្រោះនាងនៅតែនឹកនិងចង់មក។

តាមការឲ្យដឹង ពីអ្នកនាងដាញ់ ម៉ូនីកាផ្ទាល់ បានលើកឡើងថា អ្នកនាងមកកម្ពុជាលើកនេះ រយៈពេលខ្លីដើម្បីមើលការងារខ្លះ។ បើមានពេលចង់ឆ្លៀតទៅលេងខេត្តសៀមរាប កំពង់សោម និងតំបន់ផ្សេងទៀត។ ចំពោះរឿងដូចបងប្អូន ឃើញនាង និង អ្នកនាង កែវ ពេជ្រពិសី ស្និទ្ធគ្នាពេលមកព្រលានយន្តហោះយើងទាំង២ដូចបងប្អូន។ នាងធ្លាប់ស្នាក់នៅគេងផ្ទះ កែវ ពេជ្រពិសី គាត់ធ្លាប់ឲ្យរបស់ប្រើ ដូចជាសម្លៀកបំពាក់ គ្រឿងប្រើប្រាស់សម្រាប់ថត ពេលសម្តែង។ ពោលយើងដូចបងដូចប្អូនជួយគ្នា ទៅវិញទៅមក និង យល់កាលៈទេសៈ គ្រប់យ៉ាងពេល ជួយរឿងអ្វីជួយគ្នា។ ភាពកម្សត់កម្រនាពេល ធ្លាប់ដើរថតនេះហើយ យើងនៅតែដក់ជួបដោយ អនុស្សាមកទល់ពេលនេះ មិនអាចផ្តាច់បាន។

នៅពេលដឹងថា ដាញ់ ម៉ូនីកា មកស្រុក អ្នកគាំទ្រជាច្រើន តែងតែទទូចឲ្យ អ្នកនាងសម្តែងភាពយន្តមួយ ឬ២រឿងទុកជាកាដូ។ ប៉ុន្តែតារាធ្លាប់ល្បីល្បាញ រូបនេះ មិនទាន់បង្ហើបការងារនេះនៅឡើយ ដោយសារតែជាប់ភារៈក្នុងគ្រួសារ និងមុខរបរ។ គេរំពឹងថា អ្នកនាង ម៉ូនីកា និងឈ្លៀតពេល ថត១រឿងឬ២រឿង ដើម្បីរំលឹកស្នាដៃ ដូចអ្នកស្រី អម្ពរ ទេវី ជាដើម៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

×