Friday, May 10, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាអនុម័តលើគម្រោងបង្កើតរោងចក្រដំឡើងរថយន្ត ISUZU នៅខេត្តកំពង់ស្ពឺ

spot_img

ភ្នំពេញ៖ គម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្សុ (ISUZU) នៅខេត្តកំពង់ស្ពឺនេះ មានទីតាំងស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុន K (Cambodia) Co., LTD វិនិយោគក្នុងទុនប្រមាណ ៧,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង។

បច្ចុប្បន្ននេះ នៅកម្ពុជា មានរោងចក្របង្គុំដំឡើងរថយន្តជាច្រើនចូលមកវិនិយោគ ដូចជា ក្រុមហ៊ុនរបស់កូរ៉េចំនួនពីរគឺ Hyundai និង Daehan បានបង្កើតរោងចក្រដំឡើងរថយន្តនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងទឹកដីខេត្តកោះកុង និងនៅក្រុងបាវិតខេត្តស្វាយរៀង។

លើសពីនេះក៏មានក្រុមហ៊ុន International VCV Industry CO,.ltd ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេច​អនុញ្ញាតឲ្យធ្វើការវិនិយោគបង្កើតរោងចក្របង្គុំ និងដំឡើងរថយន្ត នៅរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៨។ ហើយថ្មីនេះ ក្រុមហ៊ុន RMA Cambodia បានវិនិយោគបង្កើតរោងចក្របង្គុំដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ ក្រុមហ៊ុននេះបាននិងកំពុងសាងសង់រោងចក្ររបស់ខ្លួន ដែលគ្រោងនឹងបញ្ចប់នៅចុងត្រីមាសទី ១ឆ្នាំនេះផងដែរ ជាមួយនិងទុនវិនិយោគ ២១លានដុល្លារអាមេរិក និងអាចស្រូបទាញកម្លាំងពលកម្មបានប្រមាណ ៥០០នាក់ និងមានសមត្ថភាពអាចផលិតរថយន្តបានប្រមាណ ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ។

ជាមួយនិងគម្រោងវិនិយោគបង្កើតរោងចក្រផ្គុំដំឡើងរថយន្តនៅកម្ពុជានេះ រាជរដ្ឋាភិបាល បានដាក់វិញវិធានការបង្គ្រាប់រថយន្តគេចពន្ធយ៉ាងម៉ឺងម៉ាត់ ហើយត្រូវគេរំពឹងថា នឹងក្លាយជាការលើកទឹកចិត្តមួយដ៏សំខាន់ដល់ឧស្សាហកម្មដំឡើងរថយន្តនៅកម្ពុជា ដែលនឹងអាចឈានទៅរកការទាក់ទាញក្រុមហ៊ុនដំឡើងរថយន្តម៉ាកល្បីៗរបស់ពិភពលោកជាបន្តបន្ទាប់ទៀតនាពេលខាងមុខចូលមកកម្ពុជា។

គូសបញ្ជាក់ថា មួយរយៈពេលថ្មីៗនេះ ក្រុមហ៊ុនម៉ាករថយន្តល្បីៗធំៗមួយចំនួន បានចាប់ផ្តើមសម្រេចចិត្តបើករោងចក្រផ្គុំដំឡើងរថយន្តនៅក្នុងប្រទេសកម្ពុជា ជាបន្តបន្ទាប់ ខណៈដែលសក្តានុពលទីផ្សារតម្រូវការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា កំពុងមាននិន្មានការកើនឡើង ជាមួយគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល និងការរីកលូតលាស់នៃសេដ្ឋកិច្ច៕

spot_img
×