កម្មករកូរ៉េខាងជើងចំនួន ២០០នាក់អាចនឹងស្លាប់បាត់បង់ជីវិត ក្រោយពេលផ្លូវរូងក្រោមដីមួយកន្លែងដែលកំពុងស្ថិតក្រោមការសាងសង់ បានបាក់រលំនៅតំបន់ដែលកូរ៉េខាងជើងធ្វើតេស្តសាកល្បងនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុន ហើយត្រូវបានចុះផ្សាយបន្តដោយសារព៌តមានកូរ៉េខាងត្បូង Yonhap។
មនុស្សប្រហែល ១០០នាក់ជាប់នៅក្នុងផ្លូវរោងដែលបាករលំនោះ ហើយ ១០០ទៀតអាចនឹងស្លាប់បាត់បង់ជីវិត នៅពេលដែលពួកគេព្យាយាមជួយអ្នកដែលជាប់ខ្លួនទាំងនោះ ដោយសារតែមានការបាក់រលំជាលើកទី ២។
ទោះយ៉ាងណាក៍ដោយ សេចក្តីរាយការណ៍របស់ទូរទស្សន៍ជប៉ុនមិនបានរាយការណ៍លំអិតពីហេតុការណ៍នោះទេ ដូចជា តើហេតុការណ៍នោះកើតឡើងនៅពេលណាជាដើម។
អ្នកជំនាញបានធ្វើការព្រមានថា តំបន់ដែលកូរ៉េខាងជើងធ្វើការបាញ់សាកល្បងនុយក្លេអ៊ែរ អាចក្លាយជាតំបន់គ្រោះថ្នាក់ និងគ្មានស្ថិរភាព ដោយសារតែមានការបាញ់សាកល្បងនុយក្លេអ៊ែរលើកទី ៦របស់របបកុម្មុនិស្តនោះ៕ ដោយ ៖ សុភ័ក្ត្រ