ឆ្នាំជូត ៖ ការងារ ត្រូវប្រយ័ត្នពាក្យសម្តីកុំឲ្យបង្កការថ្នាំងថ្នាក់ដល់អ្នករួមការងារ ។ លុយកាក់ ស្ថិរភាពពុំប្រឈមនឹងការខ្វះខាតអ្វីឡើយ ។ មនោសញ្ចេតនា មិនត្រូវនិយាយស្តីធ្ងន់ៗ ដាក់គូស្នេហ៍ដែលអាចនឹងកើតមានទំនាស់យ៉ាងស្រួចស្រាវ ៕
ឆ្នាំឆ្លូវ ៖ ការងារ ល្អប្រសើរ តែត្រូវសម្រួលផ្លូវចិត្តកុំឲ្យរងឥទ្ធិពលដោយកត្តាពីក្រៅ ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូល តែចំណាយទៅវិញក៏ច្រើនដែរ ។ មនោសញ្ចេតនា រីករាយ សុភមង្គល ៕
ឆ្នាំខាល ៖ ការងារ មានរឿងប្រែប្រួលច្រើន ទាំងល្អ និងអាក្រក់ ។ លុយកាក់ ហិរញ្ញវត្ថុល្អ មិនចាំបាច់បារម្ភពីការគ្មានចំណូល ។ មនោសញ្ចេតនា កុំឲ្យរឿងពីក្រៅជះឥទ្ធិពលដល់មនោសញ្ចេតនា ៕
ឆ្នាំថោះ ៖ ការងារ រីកចម្រើន គ្រប់យ៉ាងដំណើរការដោយរលូន ។ លុយកាក់ ឱកាសរកលុយមាន តែមិនត្រូវអន្ទះសាជ្រុលដែលនឹងនាំឲ្យខកខានទៅវិញ ។ មនោសញ្ចេតនា ល្អប្រសើរ កក់ក្តៅ ៕
ឆ្នាំរោង ៖ ការងារ មានឱកាសល្អៗច្រើនដែលអ្នកត្រូវចេះក្តាប់ឲ្យជាប់លុយកាក់ គួរស្វែងយល់ឱកាសរកលុយពីអ្នកនៅជុំវិញខ្លួន ។ មនោសញ្ចេតនា គួរចេះចែករំលែកក្តីសប្បាយ ឬទុក្ខជាមួយមនុស្សជាទីស្រឡាញ់ ៕
ឆ្នាំម្សាញ់ ៖ ការងារ ផ្លូវចិត្តមិនសប្បាយឥទ្ធិពលអាក្រក់ដល់ការងាររបស់អ្នក ។ លុយកាក់ មិនបានល្អ មិនត្រូវចូលរួមវិនិយោគដោយប្រថុយប្រថាន ។ មនោសញ្ចេតនា គួរទប់អារម្មណ៍កុំឲ្យកើតមានទំនាស់ក្នុងថ្ងៃនេះ ដែលអាចឈានទៅប្រេះឆាខ្លាំង ។
ឆ្នាំមមី ៖ ការងារ មានអ្នកជួយយកអាសា ហេតុនេះគ្រប់យ៉ាងប្រព្រឹត្តទៅដោយគ្មានឧបសគ្គ ។ លុយកាក់ ប្រយ័ត្នក្នុងការរកស៊ីអាចនឹងត្រូវខាតបង់ធំ ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សដែលខ្លួនស្រឡាញ់ ៕
ឆ្នាំមមែ ៖ ការងារ អំណោយផលល្អ តែក៏គួរយកចិត្តទុកដាក់ដល់ទំនាក់ទំនងជុំវិញខ្លួន ។ លុយកាក់ មានបន្ថែមខ្ទង់សន្សំ ។ មនោសញ្ចេតនា កើតមានទំនាស់ ការឈ្មោះប្រកែកគ្នា៕
ឆ្នាំវក ៖ ការងារ ល្អប្រសើរ សម្រេចបានជោគជ័យគ្រប់យ៉ាង ។ លុយកាក់ ស្ថិរភាព មិនបារម្ភពីការខ្វះខាត ។ មនោសញ្ចេតនា ត្រូវខំថែរក្សាចំណងស្នេហ៍បច្ចុប្បន្នឲ្យបានគង់វង្សល្អូកល្អឺននឹងគ្នា ៕
ឆ្នាំរកា ៖ ការងារ មានការប្រកួតប្រជែងក្នុងការងារ ត្រូវប្រយ័ត្នខ្លួនឲ្យបានល្អ ។ លុយកាក់ ថ្ងៃនេះអ្នកខកឱកាសរកប្រាក់ធំមួយ ។ មនោសញ្ចេតនា ចូរបង្កើតភាពរ៉ូមែនទិកខ្លះ ក្នុងមនោសញ្ចេតដើម្បីបន្ថែមភាពកក់ក្តៅ ៕
ឆ្នាំចរ ៖ ការងារ ត្រូវប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានឡើងកាន់តែខ្ពស់ ។ លុយកាក់ មានថែមឱកាសរកប្រាក់ច្រើន គួរចាប់ឲ្យទាន់។ មនោសញ្ចេតនា ល្អប្រសើរ ផ្អែមល្ហែម ៕
ឆ្នាំកុរ ៖ ការងារ ជួបបញ្ហាលំបាកច្រើនតម្រូវឲ្យអ្នកប្រឈមមុខដោះស្រាយ ។ លុយកាក់ បានការជួយទំនុកបម្រុងពីមិត្តភក្តិក្នុងការស្វែងរកចំណូល ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ៕