Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជំនាញរកឃើញ ឃ្លាំងជួសជុលម៉ូតូកង់បីឥណ្ឌា និងលក់គ្រឿងបន្លាស់ចំនួន ពីរទីតាំង លក់ផលិតផលក្លែងបន្លំ

ភ្នំពេញ៖ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញបានចុះស្រាវជ្រាវ ស៊ើបអង្កេត និងត្រួតពិនិត្យលើឃ្លាំងលក់គ្រឿងបន្លាស់ និងជួសជុលម៉ូតូកង់បីឥណ្ឌាចំនួន ២ទីតាំងដោយរកឃើញថា មិនមានអនុលោមភាព និងក្លែងបន្លំនូវគ្រឿងបន្លាស់មួយចំនួន។

ការប្រតិបត្តិការត្រួតពិនិត្យនេះគឺធ្វើឡើងតាមរយៈបណ្ដឹងរបស់អ្នកប្រើប្រាស់ ទើបឈានដល់ការត្រួតពិនិត្យជាក់ស្ដែង នៅនឹងឃ្លាំងទាំងពីរខាងលើតែម្ដង កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

យោងទៅតាមលទ្ធផល មន្រ្តីជំនាញបានរកឃើញថា ឃ្លាំងទាំងពីរខាងលើ លក់ផលិតផលក្លែងបន្លំ និងមិនមានអនុលោមភាព។

មន្រ្តីជំនាញបានផ្អាកជាបណ្ដោះអាសន្ន នូវឃ្លាំងទាំងពីរខាងលើ និងតម្រូវឱ្យម្ចាស់ចូលខ្លួន មកដោះស្រាយទៅតាមនីតិវិធី៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×