ភាគហ៊ុនពីរគឺ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និង JSL បានឈានដល់ដែនកំណត់ខ្ពស់បំផុតប្រចាំថ្ងៃកាលពីថ្ងៃអង្គារ ដោយមានតែភាគហ៊ុន កំពង់ផែស្វយ័តក្រុងភ្នំពេញ មួយប៉ុណ្ណោះ ដែលបានធ្លាក់ចុះ។
បន្ទាប់ពីបានចេញរបាយការណ៍ប្រចាំត្រីមាសរបស់ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ថ្លៃភាគហ៊ុននេះ បានកើនឡើង២១០រៀល មកបិទនៅ ២.៣៤០រៀលក្នុងមួយហ៊ុន។
ភាគហ៊ុនអេស៊ីលីដា វិញ ជាភាគហ៊ុនមានកំណើនខ្ពស់បំផុតនៅថ្ងៃនេះ ចំនួន ៧០០រៀលដល់ ១៤.៤០០រៀលក្នុងមួយហ៊ុន។ តម្លៃជួញដូរសរុបរបស់ទីផ្សារគោលមានចំនួន ៣,២៦ប៊ីលានរៀល ហើយទីផ្សារកំណើនវិញមានចំនួន ១១២,៨៤ លានរៀល។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនឡើង ៣,៩៦% ដែលធ្វើឲ្យមានកំណើនដល់ ៥៩០,៥៤ពិន្ទុ៕