មហាជនអ្នកលេងបណ្តាញសង្គម កាលពីពេលថ្មីៗនេះ ពិតជាលាន់មាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង ចំពោះរូបភាព២សន្លឹកបង្ហាញពីទិដ្ឋភាពនៃពិធីភ្ជាប់ពាក្យដ៏មិននឹកស្មានរបស់គូស្នេហ៍វ័យចំណាស់មួយគូ ខណៈខាងស្រីត្រូវបានដឹងថាជាមេម៉ាយកូន៣ និងថែមទាំងមានចៅរហូតដល់៣នាក់ទៀតផង។
តែយ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍ និងច្រណែនខ្លាំងនោះ គឺថាអ្នកមេម៉ាយកូន៣រូបនេះ ពិតជាមិនធម្មតានោះទេ ដែលអាចទារបង្គាប់ថ្លៃទឹកដោះពីខាងប្រុសរហូតដល់ចំនួន ៨៥០០ ដុល្លារ ឯណោះ ថ្លៃជាងក្រមុំទៅទៀត។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ រុំ ដូល បានបង្ហោះរឿងនេះកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ឲ្យដឹងបែបនេះថា៖ «មេម៉ាយកូន3ហើយបានចៅ3នាក់ទៀតបង្គាប់បានថ្លៃទៀត មេម៉ាយថ្លៃជាងក្រមុំបង្គាប់ 8500$ ជូនពរអោយអំុស្រឡាញ់គ្នារហូត ខុសម្យាងកូនកំលោះបិទផ្លាក»។
ដោយឡែក អ្នកលេងហ្វេសប៊ុក ក្រោយពីបានឃើញបែបនេះ ក៏បាននិយាយលេងសើចថា «បានថ្លៃជាងខ្ញុំទៀត ខ្មាស់អុំណាស់ »។ តែក្នុងនោះ អ្នកខ្លះក៏បានយល់ឃើញថា បើតាមមើលតាមរូបភាព នោះពួកគាត់អាចទំនងជាឪពុកម្តាយខាងកូនស្រី ដែលទទួលថ្លៃទឹកដោះពីខាងកូនកំលោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


