Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​អាហ្វ្រិក៣នាក់ ត្រូវ​បាន​ចាប់ខ្លួ​ន បន្ទាប់​ព្យាយាម​ចូល​ទឹកដី​ទី​ក្រុង​ឌូ​បៃ ដោយ​​ក្លែង​បន្លំ​តែងខ្លួន​ជា…

បុរសជនជាតិអាហ្រ្វិក៣នាក់ ត្រូវបានចាប់ខ្លួនក្នុងប្រទេសអាល់ហ្សេរី នាពេលថ្មីៗនេះ ពីបទក្លែងបន្លំខ្លួនជាស្ត្រីអារ៉ាប់ ដើម្បីទៅដល់ប្រទេសអ្នកមាននៅទីក្រុងឌូបៃ។

នៅក្នុងឈុតមួយដែលគេនឹកដល់ខ្សែភាពយន្តបែបកំប្លែងដែលមានចំណងជើងថា “White Chicks” ជនជាតិស្បែកខ្មៅទាំង៣នាក់ ដែលតុបតែងផាត់មុខពាក់កណ្តាលយ៉ាងក្រាស់ ត្រូវបានគេមើលឃើញថា បានកំពុងឈរនៅក្នុងប៉ុស្តិ៍ប៉ូលីសនៃប្រទេសអាល់ហ្សេរី។

អ្នកទាំងបីដែលមើលទៅក្នុងទឹកមុខដ៏ក្រៀមក្រំ ត្រូវបានគេរាយការណ៍ថាត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអាល់ហ្សេរី បន្ទាប់ពីក្រុមមន្ត្រីបានកត់សម្គាល់ថា ពួកគេមិនមែនជានរណាដែលពួកគេអះអាងថាជាស្ត្រីអារ៉ាប់ស្លៀកសំលៀកបំពាក់ប្រពៃណី រួមទាំងឃ្មុំមុខ niqab ក៏មិនពិតប្រាកដទៀតផង។

យោងតាមស្ថានីយ៍ព័ត៌មានអាហ្រ្វិកខាងត្បូង Kaya 959 បុរសទាំងបីនាក់បានព្យាយាមទៅដល់ទីក្រុងឌូបៃ ក្នុងក្តីសង្ឃឹមថានឹងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង សម្រាប់ខ្លួនពួកគេ នៅក្នុងប្រទេសអារ៉ាប់ដ៏រុងរឿងមួយនេះ ប៉ុន្តែជាអកុសល ដែលផែនការរបស់ពួកគេមិនបានសម្រេចនៅក្នុងប្រទេសអាល់ហ្សេរី។ វាមិនច្បាស់ថាពួកគេប្រឈមមុខនឹងការដាក់ទណ្ឌកម្មអ្វីនោះទេ ប៉ុន្តែពួកគេទំនងជានឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×