Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​កំពុង​ឈរ​មើល​ត្រាក់ទ័រ​ភ្ជួរស្រែ ត្រូវ​រន្ទះបាញ់​ស្លាប់​

​​សៀមរាប ​៖​ បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​ពេល​កំពុង​ឈរ​មើល​ត្រាក់ទ័រ​ភ្ជួរស្រែ​នៅ​កណ្តាលវាល​នៅវេលា​ម៉ោង​៤​រសៀល​ល្ងាច​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​បឹង សង្កាត់​ជ្រាវ ក្រុង​ខេត្ត​សៀមរាប​។​

​សមត្ថកិច្ច​នគរបាល បាន​កញ្ជាក់​ឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ស៊ុំ សាំ អាយុ ៥០ ឆាំ្ន​មានមុខ​របរ​ជា​កសិក​រ រស់នៅ​ភូមិ​បឹង សង្កាត់​ជ្រាវ ក្រុង​ខេត្ត​សៀមរាប ។ ជនរងគ្រោះ​កំពុង​ឈរ​មើល​ត្រាក់ទ័រ​ភ្ជួរស្រែ នៅ​កណ្តាលវាល ហើយ​ក៏​ត្រូវ​រន្ទះបាញ់​ស្លាប់​តែម្តង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×