នេះជារឿងមួយដ៏ភ្ញាក់ផ្អើល និងមិននឹកស្មានដល់ ដែលសង្ឃកំហូចថៃមួយ បានប្រព្រឹត្តនូវទង្វើដ៏គួរឲ្យស្អប់ខ្លាំងបំផុត ទៅលើនារីម្នាក់ ដោយហៅនាងមកងូតទឹកមន្តរំដោះគ្រោះ តែបែរបំពានផ្លូវភេទនាងទៅវិញ។
រឿងហេតុផ្តើមឡើង គឺនៅពេលនារីអាយុ ៣៣ ឆ្នាំ ម្នាក់ ដែលមានបញ្ហាក្នុងខ្លួន បានទាក់ទងទៅសង្ឃកំហូចរូបនោះ នៅក្នុងខេត្ត Nonthaburi ឲ្យជួយ ហើយនៅពេលនោះ សង្ឃរូបនេះក៏បានឲ្យនាងថតប្រជ្រុយគ្រប់កន្លែងនៅលើដងខ្លួន ទុកជាសម្ងាត់ផ្ញើឲ្យមើល មុនពេលប្រាប់ថា នាងត្រូវអំពើខ្មោចព្រាយបិសាច។ ហើយដោយសារមានជំនឿ នាងក៏យល់ព្រមឲ្យសង្ឃរូបនេះធ្វើពិធីឲ្យ ប៉ុន្តែ ក្រោយមក សង្ឃនេះក៏ចាប់ផ្តើមគំរាម ដោយឲ្យនាងថតរូបបង្ហាញសុដន់ ប្រដាប់ភេទ និងសូម្បីបង្ហាញតាមវីដេអូខលទៀតផង។
តែទោះយ៉ាងណា ដោយសារតែមានភាពតានតឹង នាងក៏បាន Block line និង Block លេខចោល ប៉ុន្តែ សង្ឃរូបនេះនៅតែព្យាបាលទាក់ទងនាង ដោយនិយាយគំរាមថា៖ «អញចូលចិត្តនាងឯង ហេតុអ្វីប្លុកអញ? មិនយូរទេ អញនឹងធ្វើឲ្យស្បែកគោចូលក្នុងពោះនាងឯង ឲ្យងាប់មិនក្រោមរយៈពេល ៣ ថ្ងៃ ទៅ ៧ ថ្ងៃទៀតឡើយ»។
ក្រោយឮបែបនេះ នាងកើតមានការព្រួយបារម្ភកាន់តែយ៉ាងខ្លាំង ក៏ដាច់ចិត្តទៅជួបសង្ឃរូបនេះផ្ទាល់ ប៉ុន្តែ នាងក៏បានសុំជំនួយពីក្រុមអ្នកកាសែត ដើម្បីឃ្លាំមើលពីសកម្មភាពសង្ឃរូបនេះផងដែរ។ ហើយនៅក្នុងថ្ងៃកើតហេតុ អ្នកកាសែតបានលួចដំឡើងកាមេរ៉ា នៅក្នុងខ្ទមសង្ឃនោះ ដើម្បីចាប់ភស្តុងតាង។
ពិតណាស់ សង្ឃនេះបានឲ្យនារីរងគ្រោះដោះអាវ និងព្យាយាមសម្រាតខោ និងថែមទាំងបំពានស្ទាបប្រដាប់ភេទរបស់នាង ដែលធ្វើឲ្យនាងបដិសេធប៉ះទង្គិចគ្នា ស្រែកផ្អើលដល់អ្នកសារព័ត៌មានបុកទម្លុះទ្វា ធ្វើឲ្យសង្ឃកំហូចរូបនេះភ្ញាក់ស្រឡាំងកាំងតែម្តង។
បន្ទាប់មក អ្នកយកព័ត៌មានបានសួរថា តើធ្វើពិធីបណ្តាញខ្មោចគេបែបនេះមែន!? ភ្លាមៗនោះ សង្ឃរូបនេះបាននិយាយថា នេះជាការងូតទឹកមន្តបរិសុទ្ធ ប៉ុន្តែ ស្ត្រីនោះជាអ្នកដោះសម្លៀកបំពាក់ ហើយដោះខោខ្លួនឯងប៉ុណ្ណោះ។ តែទោះយ៉ាងណា រូបភាពនៅលើកាមេរ៉ា CCTV គឺផ្ទុយបង្ហាញពីទង្វើដ៏អាក្រក់របស់សង្ឃនេះយ៉ាងច្បាស់ៗ ដែលមិនអាចប្រកែកបាន។ ក្រោយពីប្រកែកដាច់ក្បាលដាច់កន្ទុយ សង្ឃនេះបានផ្ទុះកំហឹងចង់រកដាល់អ្នកសារព័ត៌មាន និងចោទថាពួកគេរៀបចំគម្រោងធ្វើសុីខ្លួនតែម្តង។
តែទោះយ៉ាងណាក៏ដោយ ក្រោយរឿងនេះបានកើតឡើង លោកសង្ឃរូបនេះក៏ត្រូវគេបានចាប់ផ្សឹក បណ្តេញចេញពីវត្តរួចរាល់ហើយដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






