សង្ឃថៃចំណាស់ៗចំនួន ៧ អង្គ បានត្រូវអាជ្ញាធរចាប់ខ្លួនកាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅរោងខ្ទមបណ្តោះអាសន្ន ក្នុងព្រៃមួយកន្លែងស្ថិតក្នុងស្រុក Khlong Luang ខេត្ត Pathum Thani។
តែទោះយ៉ាងណា ជំនួសឲ្យការវិលត្រឡប់ទៅវត្តវិញ សង្ឃ៧អង្គនោះត្រូវបានចោទប្រកាន់ថា បានស្វែងរកការត្រាស់ដឹង នៅនិងបាតដបស្រាបៀរ និងស្រា នៅក្នុងខ្ទមចំនួន៤ ដែលសង់ទុកសម្រាប់ផឹកសុី នៅប្រាសាទ Wat Panyanantaram។
សង្ឃ៤អង្គត្រូវបានរកឃើញស្រវឹងស្រាដេកស្តូកស្តឹងក្នុងរោងផឹកស៊ីដែលពោរពេញដោយសំរាមដបស្រារាយប៉ាយ។ ក្នុងនោះ សង្ឃដែលមានឈ្មោះ សូរ៉ាវុធ បានសារភាពថា ខ្ទមនោះជាកន្លែងសម្រាប់ក្រុមខ្លួនទុកផឹកសុីយូរមកហើយ គឺជាផឹកដើម្បីបំពេញតាមចិត្តចង់។
រីឯសង្ឃម្នាក់ម្នាក់ទៀតឈ្មោះ Manoon ដែលធ្លាប់បានល្បីកាលពីចុងខែមករា សម្រាប់ការដើរបិណ្ឌបាតនៅពេលព្រឹក តាមរថយន្ត។ គាត់បានទទួលស្គាល់ថា ពេលខ្លះគាត់នឹងប្រើតាក់ស៊ីដើម្បីធ្វើការព័ទ្ធវង់ផឹកសុី។
ជាលទ្ធផលព្រះសង្ឃទាំង៧អង្គ ត្រូវបាននាំយកទៅថ្វាយបង្គចំពោះមុខជំនួយព្រះចៅអធិការ Mahasompong Kanttamamo នៅពេលល្ងាច -ជាកន្លែងសង្ឃបួនអង្គ ត្រូវបានរកឃើញជាប់ពាក់ព័ន្ធដបស្រា ដើម្បីផ្សឹក ខណៈ ៣អង្គផ្សេងទៀតអនុញ្ញាតរក្សាគ្រងស្បង់ចីវរដដែល ប៉ុន្តែនឹងត្រូវប្រគល់ទៅកាន់វត្តផ្សេង។
ជាមួយគ្នានោះផងដែរ ចៅហ្វាយស្រុក Khong Luang លោក Nitichai Wiriyanon ក៏បានបញ្ជាដល់អាជ្ញាធរចុះទៅរុះរើរោងផឹកសុីនោះចោលផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹមហុង







