ផ្ទុយស្រឡះពីចោរដទៃៗទៀត ដែលការបិទបាំងមុខមាត់រាងកាយត្រូវបានគិតគូរមុនពេលប្រកប “របរ” នោះ ចោរខ្លះពុំបានគិតដូច្នេះទេ នៅប្រទេសចិន។
ថ្មីៗនេះនៅហាងលក់ដូរជាច្រើន នាទីក្រុងតុងគួន ខេត្តក្វាងទុង ប្រទេសចិន ម្ចាស់ហាងទាំងនេះ ឡើង “បះសក់” ចំពោះល្បងចោរចម្លែកដែល…ននលគក។
តាមរយៈរូបភាពកាមេរ៉ាប៉ូលិសក៏ស្វែងរកហើយចាប់ខ្លួនបានភ្លាមៗ។ នៅប៉ុស្តិ៍ប៉ូលិស ល្បងចោរឆ្លើយថា ៖ មូលហេតុដែលពុំស្លៀកពាក់អ្វីទាំងអស់ ព្រោះតែខ្លាចពេល “ប្រតិបត្តិការ” នាំឲ្យប្រឡាក់ប្រឡូសអាទិ៍!។
ពិតជាចោរចម្លែក ហ៊ានស្រាតដើម្បីប្រកប…របរ
ចោរចម្លែករូបនេះ បានសារភាពថា ខ្លួនបានលួច ៣៦.០០០យាន់ នៅហាងយ៉ាងតិច៩។
នេះពុំមែនជាលើកដំបូង ដែលពួកចោរនៅចិន បាន “ប្រកបរបរ” ដោយដោះសម្លៀកបំពាក់ចេញអស់ទេ កាលពីខែ ៥ ឆ្នាំ២០១៧ កន្លងមក ក៏មានចោរម្នាក់ទៀតបានលបចូលក្នុងហាង ដោយ…ពុំមានអ្វីលើប្រាណបន្តិចឡើយ ៕ ដោយ ៖ សូយន