Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ព្រហ្មទណ្ឌ ​​បង្ហាញមុខ​ជនសង្ស័យ​ ៧​នាក់ ​ករណី​ក្លែង​ឯកសារ​សាធារណៈ ​ឆបោក​ប្រាក់​ជាង​ ២​លាន​ដុល្លារ​

​ភ្នំពេញ​ ៖​ ការិយាល័យ​នគរបាល​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ បាន​បង្ហាញមុខ​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៧​នាក់ ​ជាប់​ពាក់ព័ន្ធ​ករណី​ក្លែង​ឯកសារ​សាធារណៈ​(​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ​,​សៀវភៅ​គ្រួសារ​ សៀវភៅ​ស្នាក់​នៅ​ និង​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលវត្ថុ​)​ ដើម្បី​ប្រើប្រាស់​ឆបោក​ប្រាក់​ពី​ជន​រង​គ្រោះ​ ជាង​២​លាន​ដុល្លារ​ នៅ​ក្នុង​សកម្មភាព​ឆបោក​ចំនួន​ ៤​ករណី​នៅ​អំឡុង​ចុងឆ្នាំ​២០២១​ និង​ដើមឆ្នាំ​២០២២​ នៅ​រាជធានី​ភ្នំពេញ​ ។​

​ជនសង្ស័យ​ទាំង​៧​នាក់ ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បង្ក្រាប​ចាប់ខ្លួន ជា​បន្តបន្ទាប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​នៅ​ខេត្តសៀមរាប​ កាលពី​ថ្ងៃ​ទី​១៩​ ,២១​និង​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មីៗ​នេះ​ ។​ ក្នុង​នោះ​ក៏​បាន​ដកហូត​វត្ថុ​តាង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ក្លែងក្លាយ​ចំនួន​១១​សន្លឹក​,​សៀវភៅ​គ្រួសារ​ក្លែងក្លាយ​០១​ក្បាល​,​ សៀវភៅ​ស្នាក់​នៅ​០១​សន្លឹក​,​ សៀវភៅ​មូល​ប្ប​ទា​នប​ត្រ​០១​ក្បាល​ និង​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ក្លែងក្លាយ​០២​សន្លឹក​ ។​

​លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ប្រាប់​ឱ្យ​ដឹង​ថា​ កម្លាំង​នគរបាល​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ក្នុង​សំណុំរឿង​ឆបោក​ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ​ បាន​សម្រេច​នៅ​ពេល​នេះ​ក្រោយ​ពី​ជន​រង​គ្រោះ​ បាន​ប្តឹង​មក​សមត្ថកិច្ច​។​ កម្លាំង​សមត្ថកិច្ច​អ​វត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដែល​បាន​បញ្ជា​ផ្ទាល់​ទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​លើ​សំណុំរឿង​នេះ​ និង​ឈាន​ទៅ​បង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់​ជា​បន្តបន្ទាប់​ ៖ ១-​ឈ្មោះ​ វ៉ា​ន់​ សុវត្ថិ​ឌី​ ហៅ​ជៀប​ ជូ​ពី​ដា​រី​ភេទ​ ស្រី​ អាយុ​៤៨​ឆ្នាំ​ ប្រកប​មុខរបរ​គក់​ជេរ​ដី​ ស្នាក់​នៅ​ក្នុង​បុរី​លឹ​ម​ឈាង​ហាក់​ ភូមិ​គល់​សង្កាត់​កន្ទោក​ ខណ្ឌ​កំ​បូល​ រាជធានី​ភ្នំពេញ​។​ ២-​លាស់​ យូ​ ហៅ​ បូ​ វណ្ណៈ​ ភេទ​ប្រុស​ អាយុ​៥៧​ឆ្នាំ​ ប្រកប​មុខរបរ​ ទិញ​លក់​គោ​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវ​សហព័ន្ធ​រុ​ស្សី​ សង្កាត់​កា​កាប​២​ ខណ្ឌ​ពោធិ៍​សែន​ ជ័យ​ រាជធានី​ភ្នំពេញ​ ។​ ៣-​ងេ​ត​ បាញ​ ហៅ​ យម​ អេ​ង​ ភេទ​ស្រី​ អាយុ​៣៩​ឆ្នាំ​ គ្មាន​មុខរបរ​ពិតប្រាកដ​ រស់នៅ​ក្នុងភូមិ​ល្អាង​ ឃុំ​ល្អាង​ ស្រុក​ដងទង់​ ខេត្តកំពត​។ ​៤-​ជុំ​ ភាព​ ភេទ​ ប្រុស​ អាយុ​៣៥​ឆ្នាំ​ ប្រកប​មុខរបរ​ជា​ភ្ញាក់​ងារ​ផ្តល់​សេវា​ប្រាក់​កម្ចី​ អចល​ទ្រព្យ​ រស់នៅ​ក្នុងភូមិ​ដ​ង្កា​ សង្កាត់​ដ​ង្កា​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​ ៥-កង​ ស៊ី​ណាត​ ហៅ​សំណាង​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ ប្រកប​មុខរបរ​គួ​ក​ជេរ​ដី​ រស់នៅ​ផ្ទះ​ជួល​ក្នុងភូមិ​សន្សំ​កុសល​២​ សង្កាត់​បឹង​ទំពន់​ទី​១​ ខណ្ឌមានជ័យ​ ។ ​៦-កង​ ចាន់​ធឿ​ន​ ហៅ​ម៉ៅ​ ឌឿ​ន​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ ប្រកប​មុខរបរ​ បើកបរ​គ្រឿងចក្រ​ រស់នៅ​បន្ទប់​ជួល​ ក្នុងភូមិ​សន្សំ​កុសល​២​ សង្កាត់​បឹង​ទំពន់​ទី​១​ ខណ្ឌមានជ័យ​ ។ ៧-ហេង​ ស​ម្ភ​ស្ស​ ហៅ​យូ​ ស្រី​ មុំ​ ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ​ គ្មាន​មុខរបរ​ពិតប្រាកដ​ រស់នៅ​ក្នុងភូមិ​កណ្តាល​ក្រោម​ ឃុំ​បន្ទាយដែក​ ស្រុក​កៀន​ ស្វាយ​ ខេត្តកណ្តាល​។​

​លោកនាយ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖ ជនសង្ស័យ​ខាងលើ​បាន​នាំ​គ្នា​ឃុបឃិត​ ទៅ​ធ្វើ​សៀវភៅ​ស្នាក់​នៅ​ សៀវភៅ​គ្រួសារ​ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ហើយ​ធ្វើ​ប្លង់​ដី​ក្លែងក្លាយ​ ដើម្បី​ទៅ​ឆបោក​ខ្ចីប្រាក់​ពី​ជន​រង​គ្រោះ​ ឈ្មោះ​ កាំ​ង​ ណៃ​យូរ​ ភេទ​ស្រី​ អាយុ​៣៩​ឆ្នាំ​ ចំនួន​៥០​ម៉ឺន​ដុល្លារ​ ប៉ុន្តែ​នៅ​ខណៈនោះ​កម្លាំង​សមត្ថកិច្ច​ ក៏​បាន​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់​ បន្ទាប់​មក​ក៏​ឈាន​ទៅ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ជា​បន្តបន្ទាប់​ទៀត​ ។​

​លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ជនសង្ស័យ​បាន​ធ្វើ​ប្លង់​ដី​ក្លែងក្លាយ​ដោយ​យក​ប្លង់​ដី​របស់​អ្នក​ដទៃ​ យក​មក​ធ្វើ​ប្លង់​ដី​ផ្ទាល់ខ្លួន​ កាត់ត​ភ្ជាប់​រូបថត​របស់​ខ្លួន​ សកម្មភាព​នេះ​បាន​ឆបោក​ចំនួន​០៤​ករណី​ ៖ ​ករណី​ទី​១-​ឆបោក​ប្រាក់​៥០​ម៉ឺន​ដុល្លារ​ ប្រព្រឹត្ត​នៅ​សង្កាត់​ទឹកល្អក់​២​ ខណ្ឌទួលគោក​ កាលពី​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ។​ ​ករណី​ទី​២-​ឆបោក​ប្រាក់​ ចំនួន​៥០​ម៉ឺន​ដុល្លារ​ ប្រព្រឹត្ត​នៅ​សង្កាត់​ទឹកល្អក់​២​ ខណ្ឌទួលគោក​ កាលពី​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០២១​ ។​ ​ករណី​ទី​៣-​ឆបោក​ ប្រាក់​៨០​ម៉ឺន​ដុល្លារ​ ប្រព្រឹត្ត​នៅ​សង្កាត់​ទួល​ទំពូង​១​ ខណ្ឌចំការមន​ កាលពី​ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០២២​។​ ​ករណី​ទី​៤-​ឆបោក​ប្រាក់​៤០​ម៉ឺន​ដុល្លារ​ ប្រព្រឹត្ត​នៅ​សង្កាត់​ទួល​ទំពូង​១​ ខណ្ឌចំការមន​ កាលពី​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២២​ ។​

​ជនសង្ស័យ​ក្រោយ​ពី​សមត្ថកិច្ច​សួរនាំ​រួច​ហើយ​ នៅ​រសៀល​ថ្ងៃ​ដដែល ​ក៏​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ចាប់​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​៕​ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×