Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ៣,១៣ភាគរយមកត្រឹម ៥៩១,៤៩ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍

ភាគហ៊ុនទាំងអស់នៅលើទីផ្សារគោលបានធ្លាក់ចុះនាថ្ងៃព្រហស្បតិ៍ ដោយមានអេស៊ីលីដា មានការធ្លាក់ចុះខ្ពស់បំផុតចំនួន ៦០០ រៀលក្នុងមួយហ៊ុន។

ហ្ក្រេនធ្វីន និង កំពុងផែស្វយ័តក្រុងភ្នំពេញ វិញមានការធ្លាក់ចុះខ្ពស់បន្ទាប់ចំនួន ២០០ រៀលក្នុងមួយហ៊ុនផងដែរ។ ភាគហ៊ុនទាំងឡាយនៅលើទីផ្សារនេះបានធ្លាក់ចុះចន្លោះពី ១០ទៅ៩០រៀលក្នុងមួយហ៊ុន។

ចំណែកតម្លៃជួញដូរភាគហ៊ុនសរុបវិញ បានកើនឡើងដល់ ៦,៥១ប៊ីលានរៀល។ ឌីប៊ីឌី លើទីផ្សារកំណើនក៏បានធ្លាក់ចុះចំនួន ៥០រៀលផងដែរ។ JSL ជាភាគហ៊ុនតែមួយគត់ដែលមានការកើនឡើង ហើយគួរឲ្យកត់សម្គាល់ផងដែរនោះគឺថា ភាគហ៊ុននេះនៅតែបន្តកើនឡើងដល់ដែនកំណត់ខ្ពស់បំផុតប្រចាំថ្ងៃ។ ជាលទ្ធផល សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ៣,១៣ភាគរយមកត្រឹម ៥៩១,៤៩ពិន្ទុ៕

×