Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងការបរទេស : ពុំមានពលរដ្ឋកម្ពុជាកំពុងស្នាក់នៅ ឬសិក្សារៀនសូត្រ នៅប្រទេសអ៊ុយក្រែនឡើយ

ភ្នំពេញ ៖ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងនៅយប់ថ្ងៃទី២៥ ខែកុម្ភ:នេះថា “ដោយកម្ពុជាពុំមានស្ថានទូតប្រចាំ នៅប្រទេសអ៊ុយក្រែន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើឲ្យស្ថានទូតកម្ពុជាប្រចាំនៅរុស្សី ស្វែងរកព័ត៌មានថា តើមានពលរដ្ឋកម្ពុជា កំពុងស្នាក់នៅ ឬសិក្សារៀនសូត្រ នៅប្រទេសអ៊ុយក្រែន ឬទេ ? ហើយប្រសិនបើមាន សូមឲ្យយកចិត្តទុកដាក់ អំពីករណីសុវត្ថិភាពរបស់ពួកគេ ហើយរាយការណ៍ ជូនក្រសួងបានទាន់ពេលវេលា ដើម្បីមានវិធានការ “។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា “ក្រសួងទទួបានព័ត៌មានបឋម ពីស្ថានទូតថា តាមការផ្តល់ព័ត៌មានរបស់សមាគមនិស្សិតកម្ពុជា នៅរុស្សី ពុំមានពលរដ្ឋកម្ពុជា កំពុងស្នាក់នៅ ឬសិក្សារៀនសូត្រ នៅប្រទេសអ៊ុយក្រែនឡើយ ហើយស្ថានទូត នឹងបន្តតាមដានបន្តទៅទៀត” ៕ រក្សាសិទ្ធិដោយ : ចេស្តារ

×