Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តី​អ៊ុយក្រែន​ក្លាហា​ន ចេញ​ឈរទល់មុខ​ទា​ហា​នរុស្សុី រួច​ស្រែក​ពន្លះ​ផាំ​ង​ៗ​គ្មាន​ខ្លាច​ញញើត និង​ថែមទាំង​បោះសម្តី​មួយម៉ាត់​ចុង​ក្រោយ​ចុក​ៗ​ថា… (វីដេអូ)

កងកម្លាំងរុស្ស៊ីបានឆ្លងកាត់ព្រំដែនអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ហើយបានបើកការវាយប្រហារយ៉ាងសាហាវតែម្តង។ ហើយឥឡូវនេះ ពួកគេកំពុងនៅជិតរដ្ឋធានី Kyiv។

តែទោះជាយ៉ាងណា នៅពេលដែលឃើញទាហានរុស្ស៊ីឆ្លងកាត់ព្រំដែនអ៊ុយក្រែន ហើយចូលលុកលុយតាមដងផ្លូវ ប្រជាជនអ៊ុយក្រែនបានចាប់ផ្តើមធ្វើការតវ៉ាយ៉ាងផុសផុល នៅទូទាំងពិភពលោក ដើម្បីបរិហារពីការឈ្លានពានមួយនេះ។ ពិតណាស់ ពីតូក្យូទៅញូវយ៉ក ការតវ៉ាត្រូវបានរៀបចំនៅខាងក្រៅស្ថានទូតរុស្ស៊ី និងទីសាធារណៈ។

ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺនៅលើបណ្តាញសង្គម ពិតជាមានការចាប់អារម្មណ៍ខ្លាំងតែម្តង ខណៈដែលគេបានឃើញស្ត្រីជនជាតិអ៊ុយក្រែ​នម្នាក់​បានប្រឈមមុខនឹងទាហានរុស្ស៊ី​ដោយ “គ្មានការភ័យខ្លាច” អ្វីសោះឡើយ ដើម្បីនិយាយឲ្យដឹងខុសត្រូវ នូវអ្វីដែលពួកគេកំពុងធ្វើនៅក្នុងប្រទេសរបស់នាង​ដែលធ្វើឲ្យមនុស្សជាច្រើននៅលើ Twitter និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត សម្តែងនូវការកោតសរសើរជាខ្លាំង។

ក្នុងឃ្លីបខ្លី ស្ត្រីដ៏ក្លាហានរូបនោះ បានសួរទាហានប្រដាប់អាវុធម្នាក់នោះ​ជា​លើកដំបូងថា៖ «អ្នកជា​នរណា? ទាហានឆ្លើយថា យើងមានលំហាត់នៅ​ទីនេះ។ សូមទៅ​តាមផ្លូវនេះ»។ នៅពេលនាងដឹងថា ពួកគេជាទាហានរុស្ស៊ី ស្ត្រីនៅទីក្រុងកំពង់ផែ Henichesk បាននិយាយថា “តើអ្នកឯងកំពុងធ្វើអ្វីនៅទីនេះ?”។

ទាហានដែលមានកាំភ្លើងយន្តធំ បានព្យាយាមធ្វើ​ឲ្យស្ត្រីនោះ​ស្ងប់ស្ងាត់​ដោយនិយាយថា «ការពិភាក្សា​របស់យើង​នឹងមិនមានអ្វីកើតឡើងឡើយ»។ ប៉ុន្តែ​ស្ត្រីនោះ​ហាក់ដូចជា​មិនភ័យខ្លាច ហើយនិយាយជំនួសវិញថា “អ្នកឯងជា​អ្នកកាន់កាប់ អ្នកឯងជា​ពួកហ្វាស៊ីស! តើអ្នកឯងកំពុងធ្វើអ្វីឆ្កូតឡប់នៅលើទឹកដីរបស់យើង ជាមួយនឹងកាំភ្លើងទាំងអស់នេះ? យកគ្រាប់ពូជទាំងនេះដាក់ក្នុងហោប៉ៅរបស់អ្នកឯង ក្រែងលោពួកអ្នកឯងរាល់គ្នាស្លាប់ វានឹងដុះនៅលើទឹកដីនេះ»។

គួរបញ្ជាក់ថា វីដេអូនេះត្រូវបានថតដោយមនុស្សម្នាក់ធ្វើដំណើរឆ្លងកាត់ និងបន្ទាប់មក ក៏បានបង្ហោះនៅលើបណ្តាញសង្គម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×