Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនយុវជនសង្ស័យ ២នាក់ និងដកហូតបានថ្នាំញៀនចំនួន ៥កព្ចាប់ នៅខេត្តតាកែវ

ខេត្តតាកែវ ៖ កម្លាំងមន្ត្រីនគរបាលស្រុកគីរីរង់ កាលពីថ្ងៃទី ២៥ ខែ កុម្ភះ ឆ្នាំ ២០២២ បានចុះបង្រ្កាប និង ឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ ដែលជាមុខសញ្ញា ជួញដូរគ្រឿងញៀន ប្រព្រឹត្ត ចំណុចកែងជុំមិត្តស្ថិតនៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខខេត្តតាកែវ ។

មន្ត្រីនគរបាលស្រុកគីរីរង់ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ មានឈ្មោះ ៖ ទី ១- ឈ្មោះ ជាវ មនោផៃ ភេទប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។ និង ទី ២- ឈ្មោះ ខៀវ ថាច ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្ត តាកែវ ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ គ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន ០៥ កញ្ចាប់ និងទូរស័ព្ទចំនួន ០២គ្រឿង ម៉ាកណូគារ ។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង២ ត្រូវបាននគរបាលស្រុកគីរីរង់ កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ចន្ទា ភា

×