Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខណ្ឌមានជ័យ, ខណ្ឌដង្កោ,ខណ្ឌព្រែកព្នៅនិងសប្បុរសជនជាច្រើនរូបទៀតបន្តនាំអំណោយជាថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួនមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ

ភ្នំពេញ ៖ អំណោយជាថវិកា អង្ករ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួន ត្រូវបានរដ្ឋបាលខណ្ឌមានជ័យ,
រដ្ឋបាលខណ្ឌដង្កោ,រដ្ឋបាលខណ្ឌព្រែកព្នៅនិងសប្បុរសជនជាច្រើនរូបទៀតបន្តនាំមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខនិង ជនភៀសសឹក ខណៈក្រុមទាហានថៃនៅតែបន្តឈ្លានពានលើបូរណៈភាពទឹកដីកម្ពុជាយ៉ាងគឃ្លើននោះ។

ពិធីប្រគល់និងទទួលអំណោយមនុស្សធម៌ខាងលើបានធ្វើឡើងនាព្រឹកថ្ងៃទី២១ធ្នូ២០២៥នេះ ក្រោមវត្តមាន ឯកឧត្ដម ហួត ហៃ ឯកឧត្ដម ឆាយ វីរៈ និងឯកឧត្ដមឯក ឃុនដឿន អភិបាលរង តំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ។

អំណោយដែលទទួលថ្ងៃនេះរួមមាន៖ រដ្ឋបាលខណ្ឌមានជ័យថវិកា៥លានរៀល អង្ករ និងគ្រឿងឧបភោគ បរិភោគ រដ្ឋបាលខណ្ឌដង្កោថវិកា២លានរៀលអង្ករ និងគ្រឿងឧបភោគ បរិភោគ រដ្ឋបាលខណ្ឌព្រែកព្នៅមានបន្លែ ជាមួយនិងកាលពីថ្ងៃម្សិលម៉ិញ មានថវិកា៣០លានរៀល អង្ករ និងគ្រឿងឧបភោគ បរិភោគ។ក្រៅពីនេះក៏មានសប្បុរសជនជាច្រើនរូបទៀតបន្តនាំយកអំណោយមកបរិចាកផងដែរ។

ក្នុងនាមឯកឧត្ដម ឃួង ស្រេង ឯកឧត្ដម ហួត ហៃ ឯកឧត្ដម ឆាយ វីរៈនិងឯកឧត្ដមឯក ឃុនដឿន បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋបាលខណ្ឌនិងសប្បុរសជនទាំងអស់ដែលបាននាំយកអំណោយទាំងនេះជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយ ភាពអង់អាចក្លាហាន មោះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ក្នុងស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងបងប្អូន ប្រជាពលរដ្ឋជាជនភៀសសឹក។ ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះ បញ្ចាំងពីខឿនការពារជាតិ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។
សម្រាប់អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×