ខេត្តកំពង់ធំ ៖ ដោយមានការគាំទ្រ ដោយរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងចំណោមស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ៤១ទីតាំង ស្ថិតក្នុងស្រុកស្ទោង និងស្រុកស្ទឹងសែន ខេត្តកំពង់ធំ ស្រុករលាប្អៀរ និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ស្រុកបុទុមសាគរ និងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រុងសៀមរាប ខេត្តសៀមរាប ដែលមន្ត្រីស៊ើបអង្កេត ក.ប.ប. បានធ្វើការត្រួតពិនិត្យអនុលោមភាពយ៉ាងហ្មត់ចត់ ក្នុងនោះដេប៉ូចំនួន៨ ត្រូវបានមន្ត្រីជំនាញរកឃើញថា មិនមានភាពអនុលោម ពាក់ព័ន្ធអំពើមិនសុចរិតក្នុងធុរកិច្ច។
ក្រោយរកឃើញនូវកំហុសឆ្គង មន្ត្រីជំនាញបានពន្យល់ អំពីតថភាពច្បាប់ ដែលម្ចាស់ដេប៉ូទាំងនោះ បានប្រព្រឹត្តល្មើស និងព្រមទទួលនូវការពិន័យអន្តរការណ៍ ពីមន្ត្រីជំនាញ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី







