រឿងរ៉ាវរបស់គូស្នេហ៍មួយ បានកំពុងផ្ទុះយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ព្រមជាមួយមតិងឿងឆ្ងល់ថា ហេតុអ្វីពួកគេទាំងពីរមានរូបសម្បត្តិសាច់ឈាមជាកូនអ្នកមាន គួរណារៀបមង្គលការនឹងគ្នាត្រឹមតែពិធីសែនបែបនេះ ព្រោះសរសេរថា៖ “សែនហើយសល់ផ្ទះ១ខ្នង សល់ឡានជិះ ហើយសល់ដើមរកស៊ី និងការហើយសល់បំណុលជុំខ្លួន តើយកមួយណា?” ។
ប៉ុន្តែ រឿងមួយនេះមិនមែនជាការពិតនោះឡើយ ដោយបងប្រុសម្នាក់ឈ្មោះ Mai You បានអះអាងបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់គាត់ថា “ក្មួយប្រុសក្មួយស្រីរបស់ខ្ញុំរៀបការរួចតាមប្រពៃណីខ្មែរតាំងតែឆ្នាំ2017មកម្លេះ សូមបងប្អូនក្នុងបណ្តាញសង្គមfaceboook កុំយល់ច្រឡំ ការបង្ហោះក្នុងវីដេអូមុនគឺជាការសែនព្រេនលើករាសីម្តងទៀតតាមគ្រូទាយតែប៉ុណ្ណោះ សូមអរគុណ” ៕ ចន្ទី