Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហេង រតនា ៖ សង្គ្រាមនៅអ៊ុយក្រែន ប្រែក្លាយទីក្រុងគៀវដ៍ស្រស់ស្អាត ក្លាយជាសមភូមិដ៍ស្វីតស្វាញ

ភ្នំពេញ ៖ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ នភថ្ងៃអាទិត្យនេះ បានឲ្យដឹងថា សង្គ្រាមនៅអ៊ុយក្រែន ប្រែក្លាយទីក្រុងគៀវរដ៍ស្រស់ស្អាតក្លាយជាសមភូមិដ៍ស្វីតស្វាញរវាងកងទ័ពរុស្សីនិងកងទ័ពអ៊ុយក្រែនរួមទាំងកងទ័ពស្ម័គ្រចិត្តជាជនស៊ីវិលអ៊ុយក្រែនផងដែរ។ បើសិនជា ក្លាយជាគ្រូទាយសម្រាប់សង្គ្រាមនេះវិញ ខ្ញុំអាចទាយថា សង្គ្រាមនេះទៅអនាគតអាចចេញលទ្ធភាព២សំខាន់គឺ៖

១. សង្គ្រាមស៊ីវិល រយ:ពេលវែងក្នុងប្រទេសអ៊ុយក្រែន រវាងក្រុមគាំទ្រដោយរុស្ស៊ី និងក្រុមគាំទ្រដោយលោកខាងលិច ។ ប្រសិនជារុស្ស៊ីនិងក្រុមប្រទេសNATO (ប្រទេសខាងលិច) រករូបមន្តរស់នៅជិតខាងមិនបានទេនោះ!! ។

២. សង្គ្រាមលោភលោកទី៣ អាចកើតឡើង រវាងប្រទេសNATO ជាមួយប្រទេសរុស្ស៊ីតែម្តង ករណីពួកNATOអត់ទ្រាំមិនបានសំរេចហក់ចូលក្នុងសង្គ្រាមនេះ។

ប្រសិនជារុស្ស៊ីនិងក្រុមប្រទេសNATO រករូបមន្តរស់នៅជិតខាងមិនបានទេនោះ!! ។ បើខ្លាំងប៉ះខ្លាំងគឺខ្លោចផែនដី មិនខានឡើយ! មនុស្សលោកមិនអាចរស់នៅលើផែនដីបានទៀតទេ បើសិនក្លាយជាសង្គ្រាមនុយក្លេអ៊ែមែននោះ! កុំថារុស្ស៊ី អាមេរិក អាឡឺម៉ង់ បារាំង អង់គ្លេស អឺរ៉ុបណានោះ ខ្លាំងប៉ះខ្លាំងគឺខ្ទេចដូចគ្នាគ្មានសល់ឡើយ! ។ សូមចងចាំលទ្ធផលសង្គ្រាមលោភលោកទី១និងទី២ ដែលប្រទេសជាច្រើន នៅជាប់ក្លិនរំសេវនៅឡើយ។

គ្រប់គ្នាគួរប្រកាន់យកជំហរកណ្តាលមួយគឺ “ជីវិត មិនមែនអ្វីដែលយើងចង់បាននោះទេ តែវាជាអ្វីដែលទទួលបានបាន = Life IS NOT what we wanted it, but it’s what we can accept it!.”ដូចនេះរូបមន្តល្អបំផុតគឺ ស្វែងរកសន្តិភាព ដែលរកវិធីរស់នៅជិតខាងគ្នា ប្រកបដោយសុខដុមរម្យនីកម្មទៅ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×