ភ្នំពេញ ៖ អាសូរណាស់ បុរសជាកម្មករសំណង់ម្នាក់ សម្រាកពីការងារ រួចមកអង្គុយហូបបាយជុំគ្នាជាមួយប្រពន្ធ រួមនិងមិត្តភក្តិសុខៗ ស្រាបតែដួលផ្កាប់មុខ បណ្តាលឲ្យដាច់ខ្យល់ស្លា.ប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨និង៥០នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពមានឈ្មោះ សាញ់ ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរជាងសំណង់ មានស្រុកកំណើត នៅស្រុកស្ទោង ខេត្តកំពង់ធំ។
យោងតាមការបញ្ជាក់ពីបុរសម្នាក់ ត្រូវជាមិត្តរបស់ជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ដំបូងឡើយ រូបគាត់និងជនរងគ្រោះ បានធ្វើការសំណង់ជាមួយគ្នា នៅក្នុងការដ្ឋានជាប់និងកន្លែងកើតហេតុ បន្ទាប់មកពួកគាត់ក៏ដល់ម៉ោងនាំគ្នា សម្រាករួចរៀបចំបាយជុំគ្នា , ពេលកំពុងតែហូបបាយ ស្រាប់តែជនរងគ្រោះបានដួលផ្ងាប់មុខ ក្រោយមកពួកគាត់ ក៏បានជួយរឹតនិងដឹកយកទៅមន្ទីរពេទ្យដែរ តែអកុសលជនរងគ្រោះ បានដាច់ខ្យល់បាត់ទៅហើយ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏ពិនិត្យទៅលើសព និងធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារ យកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត


