នេះគឺជាខណៈពេលអាក្រក់ខ្លាំងណាស់ ដែលរថក្រោះមួយគ្រឿងរបស់ទ័ពរុស្ស៊ី បានមានចេតនាពាំងផ្លូវ និងបើកកិនរថយន្តពលរដ្ឋអ៊ុយក្រែន១គ្រឿង ទាំងកម្រោល ខណៈរថយន្តនោះកំពុងបើកនៅលើដងផ្លូវ។
ជាក់ស្តែង តាមរយៈវីដេអូដ៏រន្ធត់ ដែលត្រូវបានគេថតនៅក្នុងស្រុក Obolon នៃទីក្រុង Kyiv បានបង្ហាញរថក្រោះ១គ្រឿង បានបើកកិនពីលើរថយន្ត១គ្រឿង ខណៈដែលអ្នកថតបានស្រែកយ៉ាងរន្ធត់។ តែទោះជាយ៉ាងណាបន្ទាប់មក រថក្រោះនោះបានបើកថយក្រោយ និងបើកចាកចេញពីកន្លែងកើតហេតុភ្លាមៗ។ ហើយពិតជាអស្ចារ្យណាស់ ដែលអ្នកបើកបរនៅមានជីវិត។
នេះគឺជាគំរូដ៏ឃោរឃៅមួយរបស់កងទ័ពរុស្ស៊ីដែលកំពុងបញ្ជារថក្រោះ កាន់តែកើនឡើងចូលមកក្នុងទីក្រុង Kyiv ប្រទេសអុ៊យក្រែន។
អ្នកលេងអុិនធើរណិតម្នាក់ បានបញ្ចេញមតិថា វីដេអូនេះផ្ញើជូនសម្រាប់អ្នកមិនព្រមមើលឃើញនូវអ្វីដែលលោក ពូទីន កំពុងធ្វើនៅអ៊ុយក្រែន, ប្រជាជនរុស្ស៊ី ពិតជាមិនគាំទ្រនូវទង្វើនេះទេ តែនេះគឺជាសង្គ្រាមបុគ្គលរបស់លោក ពូទីន ប៉ុណ្ណោះ។
តែទោះយ៉ាងណា គេសង្ឃឹមថា ជម្លោះនេះនឹងមិនបន្តកើនឡើង និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតបន្ថែមទៀតទៅចុះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




Graphic ⚠️
— Ann is still European 🌍Stand with Ukraine 🌻🇺🇦 (@56blackcat) February 25, 2022
A Russian tank swerves & runs over civilian car.
Peacekeepers my ass.
This is sheer cruelty. pic.twitter.com/JMMgTobm9X