Monday, May 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផេសថិក (PEPC) ជាភាគហ៊ុនតែមួយគត់ដែលមានកំណើនចំនួន ១០រៀលក្នុងមួយភាគហ៊ុននៅលើផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃសុក្រ

spot_img

ភាគហ៊ុនចំនួន​០៥បានធ្លាក់ចុះនៅក្នុងផ្សារមូលបត្រកម្ពុជា កាលពីសុក្រថ្ងៃចុងសប្តាហ៍មុននេះ ហើយមានតែភាគហ៊ុនតែមួយគត់ មានកំណើននៅលើទីផ្សារគោល វេលាថ្ងៃសុក្រនេះ។

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បន្តធ្លាក់ចុះ ០,៣៣%ទៀត មកបិទត្រឹម ៥៩០,៥៣ ពិន្ទុជាមួយនឹងតម្លៃជួញដូរសរុបចំនួន ៥,៤៨ប៊ីលានរៀល។

ភាគហ៊ុនដែលធ្លាក់ចុះទាំង០៥ គឺ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និង​អេស៊ីលីដា ដែលបានធ្លាក់ចុះ​១២០ រៀល, ៨០រៀល ៤០រៀល និង ២០រៀលរៀងគ្នា។

ផេសថិក ជាភាគហ៊ុនតែមួយគត់ដែលមានកំណើនចំនួន ១០រៀលក្នុងមួយភាគហ៊ុន។ រីឯនៅលើទីផ្សារកំណើនវិញ JSL បានបន្តកើនឡើងដល់ដែនកំណត់ខ្ពស់បំផុតប្រចាំថ្ងៃចំនួន ៦២០រៀល។ ចំណែកឌីប៊ីឌីវិញ ធ្លាក់ចំ១០រៀល៕

spot_img
×