Monday, May 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាល្លឺម៉ង់​ចូលរួម​ជាមួយ​សហភាព​អឺរ៉ុប​ក្នុងការ​ពង្រឹង​ទំនាក់ទំនងយ៉ាង​ប្រុងប្រយ័ត្ន​ជាមួយ​តៃវ៉ាន់​

spot_img

តៃប៉ិ/តៃវ៉ាន់៖ សភារបស់ប្រទេសអាល្លឺម៉ង់បានអនុម័តសេចក្តីសម្រេចមួយដោយអំពាវនាវឱ្យរដ្ឋាភិបាលតៃវ៉ាន់វាយតម្លៃឡើងវិញនូវគោលនយោបាយខ្លួន និងធ្វើឱ្យការផ្លាស់ប្តូរឲ្យកាន់តែស៊ីជម្រៅជាមួយកោះនេះ ប៉ុន្តែច្រានចោលលទ្ធភាពនៃការបង្កើតទំនាក់ទំនងការទូតជាមួយតៃវ៉ាន់។

សេចក្តីសម្រេចបានបង្ហាញថា ចាប់តាំងពីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងសាធារណៈរដ្ឋប្រជាមានិតចិនបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ 1972 ប្រទេសនេះបានប្រកាន់ខ្ជាប់នូវគោលនយោបាយ “ចិនតែមួយ” ដែលមិនរាប់បញ្ចូលលទ្ធភាពនៃការបង្កើតទំនាក់ទំនងការទូតពេញលេញជាមួយតៃវ៉ាន់។

ទោះជាយ៉ាងណាក៏ដោយ អាល្លឺម៉ង់កំពុងគាំទ្រដល់ការធ្វើទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងសង្គមយ៉ាងជិតស្និទ្ធជាមួយតៃវ៉ាន់ ហើយការពង្រីកកិច្ចសហប្រតិបត្តិការជាមួយទីក្រុងតៃប៉ិគឺស្ថិតនៅក្នុងផលប្រយោជន៍របស់អាល្លឺម៉ង់ និងអឺរ៉ុប។

លោកស្រី Zsuzsa Ferenczy អ្នកជំនាញគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បាននិយាយថា បណ្តាប្រទេសនៅអឺរ៉ុបគួរតែយល់ដឹងបន្ថែមទៀតអំពី “ការជំពាក់ទាក់ទងនៃការការពារជាច្រើនសម្រាប់ប្រទេសចិននៅក្នុងទ្វីបអឺរ៉ុប និងឥទ្ធិពលរបស់វាទៅលើសមត្ថភាពក្នុងការការពារផលប្រយោជន៍ខ្លួនរបស់អឺរ៉ុប។”

លោកស្រី Ferenczy បានកត់សម្គាល់ថាសហភាពអឺរ៉ុបដែលជាប្លុកមួយ និងរដ្ឋសមាជិកសហភាពអឺរ៉ុបចាប់អារម្មណ៍លើការផ្លាស់ប្តូរឌីជីថល និងភាពជាបៃតងរបស់អឺរ៉ុប ហើយតៃវ៉ាន់ក៏ដូចគ្នាផងដែរ។

“ភាពពាក់ព័ន្ធរបស់តៃវ៉ាន់សម្រាប់ប្រទេសអាឡឺម៉ង់គឺស្ថិតនៅលើឧស្សាហកម្មរថយន្ត ក៏ដូចជាឧស្សាហកម្មម៉ាស៊ីន និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។ អាឡឺម៉ង់មានវត្តមានរួចហើយ ដោយជួយអភិវឌ្ឍកសិដ្ឋានថាមពលដើរខ្យល់នៅតាមច្រាំង ក៏ដូចជាគ្រឿងផ្គុំរបស់ថាមពលដើរខ្យល់ជាមួយនឹងអ្នកអភិវឌ្ឍន៍អាល្លឺម៉ង់ និងទួរប៊ីនអាល្លឺម៉ង់។”

ទន្ទឹមនឹងនេះ សាស្ត្រាចារ្យនៃនាយកដ្ឋាននយោបាយ និងសេដ្ឋកិច្ចសកល លោក Reinhard Biedermann បានមានប្រសាសន៍ថា ការពង្រឹងទំនាក់ទំនងជាមួយរដ្ឋអាស៊ាន [សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍] នឹងជួយកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។

លោក Reinhard Biedermannបន្តថា៖ “ខ្ញុំ​គិត​ថា នេះ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ឧស្សាហកម្ម​អាល្លឺម៉ង់ ប៉ុន្តែ​ក៏សម្រាប់​នយោបាយ​អាល្លឺម៉ង់​ដែរ។ ព្រោះតែឥឡូវនេះ ដោយសារ COVID-19 យើងយល់ថាខ្សែសង្វាក់ផ្គត់ផ្គង់អាចមានភាពរសើបខ្លាំង។ នៅពេលដែលមានការរំខាន នៅពេលដែលអ្នកពឹងផ្អែកខ្លាំងពេកទៅលើអ្នកផ្គត់ផ្គង់មួយ ឬតែពីរបីនាក់ នោះវាអាក្រក់សម្រាប់សេដ្ឋកិច្ចរបស់អ្នក។”

សម្រាប់លោក Biedermann ទោះបីជាអាល្លឺម៉ង់នឹងបន្តអនុវត្តតាមគោលនយោបាយចិនតែមួយក៏ដោយ ក៏រដ្ឋមន្ត្រីអាល្លឺម៉ង់ទាំងអស់ លើកលែងតែអធិការបតី រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ គួរតែត្រូវបានអនុញ្ញាតឱ្យធ្វើទស្សនកិច្ចនៅតៃវ៉ាន់។ ទីក្រុងប៊ែកឡាំង ក៏អាចគាំទ្រដល់ការចូលរួមរបស់ទីក្រុងតៃប៉ិនៅក្នុងអង្គការអន្តរជាតិផងដែរ៕ ប្រភព៖ A24

spot_img
×