ភ្នំពេញ៖ ធនាគារអេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជឈានមុខគេក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ ធនាគារបានបង្កើតនូវផលិតផល និងសេវាធនាគារដ៏សំបូរបែប ដែលប្រើនុវប្រព័ន្ធបច្ចេកវិទ្យាកម្រិតពិភពលោក ជាពិសេសមានសេវាបញ្ចូលទឹកប្រាក់ក្នុងទូរសព្ទ ឬសេវាផ្សេងៗទៀត ពីទូរសព្ទដៃដែលមានភ្ជាប់សេវាអេស៊ីលីដាម៉ូបាល បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង និងមានងាយស្រួលបំផុត។
ជាមួយសេវាបញ្ជូលទឹកប្រាក់ក្នុងទូរស័ព្ទដៃដោយស្វ័យប្រវត្តិ នៅពេលដែលោកអ្នកអស់លុយទូរស័ព្ទ ឬក៏ចង់បញ្ចូលលុយទូរស័ព្ទ លោកអ្នកមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរទៅទិញកាតទូរស័ព្ទ ឬក៏ទិញបានហើយត្រូវកោសកាតនាំពិបាក កោសចុះ កោសឡើង នាំឱ្យរហែកដាច់លេខកូដនោះទេ។
អេស៊ីលីដាម៉ូបាលអ៊ែប មានមុខងារមួយ ដែលអាចអោយអតិថិជនបញ្ចូលទឹកប្រាក់ ក្នុងទូរស័ព្ទដៃដោយស្វ័យប្រវត្តិ តាមរយៈ (PinLess) ហើយនឹង ទិញកាតមានលេខកូដ (Pin Voucher) ងាយស្រួល លឿនត្រឹមតែមួយនាទីជាការស្រេច។
ដើម្បីប្រើប្រាស់មុខងារនេះបាន ដំបូងត្រូវចូលទៅ អេស៊ីលីម៉ូបាលអ៊ែប នៅលើទូរស័ព្ទដៃរបស់លោកអ្នក ហើយចុច លើម៉ឺនុយ «បញ្ចូលប្រាក់» បញ្ជូលលេខសម្ងាត់ ឬស្កេនមុន បន្ទាប់មកជ្រើសរើស «គណនីដែលត្រូវកាត់ទឹកប្រាក់ចេញ» រួច «បញ្ចូលលេខទូរស័ព្ទដែលត្រូវបញ្ចូលទឹកប្រាក់» ហើយជ្រើសរើស «ចំនួនទឹកប្រាក់ដែលត្រូវបញ្ចូល» រួចចុចប៊ូតុង «យល់ព្រម» បន្ទាប់មកសូមធ្វើការផ្ទៀងផ្ទាត់ប្រតិបត្តិការឡើងវិញ ហើយចុចប៊ូតុង «យល់ព្រម» នេះជារបៀបបញ្ជូលទឹកប្រាក់ ស្វ័យប្រវត្តិ (Pin less) សម្រាប់បញ្ជូលទឹកប្រាក់ក្នុងទូរស័ព្ទដៃដោយទិញកាត សូមចុចលើមីនុយ «បញ្ចូលប្រាក់» បញ្ជូលលេខសម្ងាត់ ឬស្កេនមុន បន្ទាប់មកជ្រើសរើស «គណនីដែលត្រូវកាត់ទឹកប្រាក់ចេញ» ជ្រើសរើសក្រុមហ៊ុន បញ្ជូលចំនួនទឹកប្រាក់ ចុចយល់ព្រម នោះការបញ្ចូលទឹកប្រាក់ទូរស័ព្ទរបស់លោកអ្នកបានជោគជ័យហើយ។
មានអេស៊ីលីដាម៉ូបាល ប្រើប្រាស់ងាយស្រួល មិនចាំបាច់ទៅដល់ធនាគារ គឺប្រៀបបីដូចជាយើងមានធនាគារនៅក្នុងដៃនៅក្នុងផ្ទះ ដែលលោកអ្នកអាចប្រើប្រាស់នូវសេវាកម្មជាច្រើនដូចជា ៖ ផ្ទេរប្រាក់-ទទួលប្រាក់, ទួទាត់ប្រាក់តាម QR Code, ដកប្រាក់ដោយមិនប្រើកាត (Cardless), ដកប្រាក់រហ័ស (QUICK CASH), បង់វិក្កយបត្រ ទឹក ភ្លើង, បង់ពន្ធ, ចែកគ្នាទូទាត់វិក្កយបត្រ (Share Bill), ស្នើសុំប្រាក់កម្ចី, បង់ថ្លៃសាលារៀន, ចូលបច្ច័យបុណ្យទានដោយស្កេនជាមួយ QR Code, និងការបង់ការចំណាយសព្វបែបយ៉ាងតាមរយៈអេស៊ីលីដាម៉ូបាល ។ ជាពិសេស អតិថិជនអាចផ្ទេរប្រាក់បានរហូតដល់ $200,000 ឯណោះក្នុង ១ ថ្ងៃ ដែលទាំងអស់នេះ គឺមានសារៈសំខាន់ក្នុងការចូលរួមបញ្ចៀសនូវការឆ្លងជំងឺនាសម័យកាលនៃរោគរាតត្បាតកូវីដ-១៩ ។
ទាញយក និងចុះឈ្មោះប្រើអេស៊ីលីដាម៉ូបាល ឥឡូវនេះ ៖ អេស៊ីលីដាម៉ូបាល (acledabank.com.kh)