ភ្នំពេញ : នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បង្ហាញមុខជនសង្ស័យ៨នាក់ ដែលធ្វើសកម្មភាពឆ.ក់វា.យគំរា.ម យកម៉ូតូយ៉ាងសកម្ម នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅតុលាការ។

លោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យដែលធ្វើការបង្រ្កាបបានមាន ៣ ករណីផ្សេងគ្នា ករណីទី១ ធ្វើសកម្មភាពឆ.ក់នៅសង្កាត់ពងទឹក ជនសង្ស័យមានបក្ខពួក ២នាក់ ទី១ ឈ្មោះ ស៊ុន ឡេ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ ទី២ ឈ្មោះ ហួរ ណាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ។
ករណីទី២ ធ្វើសកម្មភាពឆ.ក់នៅសង្កាត់ព្រៃស ជនសង្ស័យមានបក្ខពួក ៣ នាក់ ទី១-ឈ្មោះ រ៉េន លីណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ។ទី២-ឈ្មោះ នឹម រះ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី៣-ឈ្មោះ ធី ចាន់ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។

ករណីទី៣ ធ្វើសកម្មភាពវា.យគំរា.មយកម៉ូតូនៅសង្កាត់ព្រៃស ជនសង្ស័យមានបក្ខពួក ៣ នាក់ ទី១/ឈ្មោះ ហេង សេងហៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ទី២/ឈ្មោះ រុន រា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ទី៣/ឈ្មោះ ភាព សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
លោកបានបន្តទៀតថា បន្ទាប់ពីទទួលពាក្យបណ្ដឹងជនរងគ្រោះរួច កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌដង្កោ ដឹកនាំដោយលោក វរសេនីយ៍ទោ ជាង ហុកសែ អធិការងខណ្ឌដង្កោ បើកការស្រាវជ្រាវ កំណត់មុខសញ្ញា ធ្វើការឃាត់ខ្លួនជនសង្ស័យរយៈពេល ២ ថ្ងៃ ឃាត់បាន ៨ នាក់ ជាបន្តបន្ទាប់ ដកហូតបានម៉ូតូ៣គ្រឿង វត្ថុតាងរួមសម្ភារៈប្រើប្រាស់មួយចំនួន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង ៨ នាក់ ទៅតុលាការ នៅព្រឹកថ្ងៃចន្ទនេះ ចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម




