Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនជនត្រូវចោទជនជាតិចិនម្នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងជាង ៥ គីឡូក្រាម នៅភ្នំពេញ !

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទជនជាតិចិនម្នាក់ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង រក្សាទុក ជួញដូរ និង ជួញដូរគ្រឿងញៀនចំនួន ជាង ៥ គីឡូក្រាម ប្រព្រឹត្តនៅចំណុច បន្ទប់លេខ១២បេ ជាន់ទី១២ ខុនដូ MSK ផ្លូវលេខ 450 សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនត្រូវចោទខាងលើនេះ មានឈ្មោះ Su Yunshi ភេទប្រុស ជនជាតិចិន អាយុ ៤០ ឆ្នាំ មុខរបរ មិនពិតប្រាកដ។

ជនត្រូវចោទឈ្មោះ SubYunshi ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ ” រក្សាទុកនិង ជួញដូរ ដោយខុសច្បាប់ នូវ សារធាតុញៀន ” តាម មាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ជនត្រូវចោទ ត្រូវបានសមត្ថកិច្ចនគរបាល ចាប់ខ្លួនកាលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុច បន្ទប់លេខ១២បេ ជាន់ទី១២ ខុនដូ MSK ផ្លូវលេខ 450 សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលរឹបអូសបាន គ្រឿងញៀនរួមមាន៖ – គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (WY) ទម្ងន់២ គីឡូក្រាម៦៦៦ក្រាម, អ៊ិចស្តាស៊ី (MDMA) ទម្ងន់២គីឡូក្រាម ៦៥១.៥១ក្រាម។ កេតាមីន(KETAMIN) ទម្ងន់ ២១៩.៣៥ក្រាម, នីមេតាហ្សេប៉ាម(4CEC) ទម្ងន់ ៣៥.៦៤ ក្រាម។ សរុប សារធាតុញៀន ទម្ងន់សុទ្ធ ៥ គីឡូក្រាម ៥៧២.៥០ក្រាម កញ្ឆាក្រៀម ៤គីឡូក្រាម ៥៤២ក្រាម សារធាតុផ្សំ១៣ គីឡូក្រាម និងឧបករណ៍កែច្នៃមួយចំនួនធំ ផ្សេងទៀត៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×