ភាគហ៊ុនចំនួន០៣ របស់ទីផ្សារគោល បានធ្លាក់ចុះវេលាថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយមានភាគហ៊ុន អេស៊ីលីដា បង្ហាញការធ្លាក់ចុះខ្ពស់ជាងគេចំនួន ៤៦០រៀល មកត្រឹម ១៣.៩០០រៀល ក្នុងមួយហ៊ុន។
ភាគហ៊ុន កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេភ្នំពេញ (PPSP) វិញបានធ្លាក់ចុះ ១៤០រៀល និង ២០រៀលមកបិទត្រឹមថ្លៃ ១៣.៧៤០រៀល និង ២.៣៣០រៀល រៀងគ្នា។
ភាគហ៊ុនទាំងឡាយដែលនៅសល់លើទីផ្សារគោលនេះ បានរក្សាថ្លៃថេរដដែល។ នៅលើទីផ្សារកំណើន ភាគហ៊ុន JSL បានឡើងដល់ដែនកំណត់ខ្ពស់បំផុតប្រចាំថ្ងៃជាថ្មីម្តងទៀត ខណៈដែលឌីប៊ីឌី វិញបានធ្លាក់ចុះ ១០រៀល។ សន្ទស្សន៍ ផ្សារមូលបត្រ
កម្ពុជា បានធ្លាក់ចុះ ២.៣៨% មកត្រឹម ៥៧៥,៥១ពិន្ទុ ជាមួយនឹងតម្លៃជួញដូរសរុបរបស់ទីផ្សារទាំងពីរ មានចំនួន ២,៦២ប៊ីលានរៀល៕