Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនដឹងប្រញាប់ទៅណាទេ រង់ចាំ១នាទីមិនបាន! ខំបង្កើនល្បឿន គិតថាឆ្លងផុត មានឯណា រថភ្លើងមកដល់ល្មម….

ជាការពិតណាស់ គ្រោះថ្នាក់ចរាចរណ៍ ពេលខ្លះ គឺកើតឡើងដោយសារការបើកបរព្រហើន មើលស្រាលស្ថានភាពក្នុងការបើកបរ ដោយសារតែទម្លាប់អាក្រក់មិនអាចរង់ចាំបានត្រឹមពេលវេលា១នាទីជាដើម។ ជាក់ស្តែង រថយន្តទំនើប Ford ១គ្រឿង ព្រោះតែការបើកបរព្រហើន ចង់ប្រជែងនឹងរថភ្លើងដែលកំពុងចូលមកដល់ ត្រូវរថភ្លើងបុកពេញទំហឹង ប៉ុន្តែ សំណាងហើយ ដែលពុំបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។

ហេតុការណ៍ដ៏ហួសចិត្តនេះ ត្រូវបានដឹងថា បានកើតឡើងនៅនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៨​ និង៤៧ នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

តាមរយៈវីដេអូកាមេរ៉ាសុវតិ្ថភាព បានបង្ហាញឲ្យឃើញ នៅមុនពេលកើតហេតុ​មានរថយន្ត១គ្រឿងបានបើកចូលមក ចំណុចផ្លូវប្រសព្វរថភ្លើងឆ្លងកាត់ ប៉ុន្តែ រថយន្តនោះបានសម្រេចចិត្តបើកឆ្លងមុនរថភ្លើងមកដល់ដោយសុវត្ថិភាព។ ដោយឡែក រថយន្ត Ford ដែលត្រូវបានដឹងថា បើកបរដោយស្រ្តីម្នាក់​បានបង្កើនល្បឿនយ៉ាងលឿន បំណងចង់ឆ្លងផុតដូចរថយន្តនោះដែរ​តែឆ្លងមិនផុត ក៏ត្រូវរថភ្លើងបុកផ្នែកខាងមុខរថយន្ត​បណ្តាលឲ្យរេទទឹងផ្លូវតែម្តង។ នេះចាត់ទុកជាសំណាងហើយ​ដែលរថភ្លើងពុំកិនអូសទាំងកម្រោល ពុំនោះទេ អាចគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬប៉ះពាល់ដល់អាយុជីវិតក៏ថាបាន។

ក្រោយពីបានឃើញបែបនេះ មហាជនអ្នកលេងបណ្តាញសង្គម​បានស្តីបន្ទោសឲ្យធ្ងន់ៗបែបនេះថា៖ «ព្រហើន=ខាតបង់, អត់ចេះគិតអាណិតកូនចៅដែលគ្នារួមដំណេីរជាមួយ មិនដឹងថាគាត់រហន់ទៅណា, តម្លៃរថយន្តថ្លៃ តែចរិកអ្នកបើកបរថយន្តវាថោក, ចំណេះដឹង1%ភាពក្លាហាន99%, លទ្ធផល អ្នកបើកបរផ្គើនពេក មិនផ្ចាញ់ផ្ចាលទេ តែសមមុខហើយ,… »៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

×