Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងការចាប់រំ.លោភ ….

បន្ទាយមានជ័យ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១ ខែ កុម្ភៈ ឆ្នាំ២០២២នេះ បានសម្រេចឃុំខ្លួន បុរសត្រូវចោទម្នាក់ នៅក្នុងពន្ធនាគារ ជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹងការ រំ.លោភសេពសន្ថវៈកុមារី ទៅលើក្មេងស្រីម្នាក់ អាយុ ១៥ឆ្នាំ ដែលមានសតិមិនប្រក្រតី ប្រព្រឹត្តនៅចំណុចភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

មន្ត្រីនគរបាល បានឲ្យដឹងថា ត្រូវចោទរូបនេះ មានឈ្មោះ ដូត ពៅ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ ជាកសិករ ។ ចំណែកឯ ក្មេងស្រីរងគ្រោះ ជាមនុស្សមានសតិមិនប្រក្រតី និងមានអាយុ ១៥ ឆ្នាំ ។ អ្នកទាំង២នាក់ មានទីលំនៅ នៅចំណុចភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ជនត្រូវចោទ ត្រូវបានមន្ត្រីនគរបាល ចាប់ខ្លួនកាលពីថ្ងៃទី ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ តាមបណ្តឹងរបស់ ម្តាយរបស់កុមារីរងគ្រោះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×