បើតាមអ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក , សហរដ្ឋអាមេរិក ជាថ្មីម្ដងទៀតគឺនៅតែបន្តអំពាវនាវឱ្យថៃ និងកម្ពុជា បញ្ចប់អរិភាពនឹងគ្នា ដោយដកអាវុធធុនធ្ងន់ បញ្ឈប់ការដាក់គ្រាប់មីន និងអនុវត្តយ៉ាងពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ។
លោក Thomas Pigott អ្នកនាំពាក្យរងនៃក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៥ បានចេញប្រកាសព័ត៌មានឲ្យដឹងថា សហរដ្ឋអាមេរិកបន្តអំពាវនាវឲ្យប្រទេសកម្ពុជា និងប្រទេសថៃបញ្ចប់អរិភាពនឹងគ្នា ដកយុទ្ធភណ្ឌធ្ងន់ៗ ឈប់ដាក់គ្រាប់មីន និងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុង Kuala Lumpur យ៉ាងពេញលេញ ដែលរួមមានយន្តការពន្លឿនការដោះមីនមនុស្សធម៌ និងការដោះស្រាយបញ្ហាព្រំដែន។ យើងសូមស្វាគមន៍មេដឹកនាំអាស៊ានមកប្រជុំគ្នា នៅសប្តាហ៍នេះ ដើម្បីគាំទ្រឲ្យកម្ពុជា និងថៃគោរពការប្តេជ្ញាចិត្តរបស់ខ្លួនយ៉ាងពេញលេញ ដើម្បីបញ្ចប់ជម្លោះនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




