Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ពាក់ព័ន្ធការឆ.ក់កាបូបពីស្ត្រីរងគ្រោះម្នាក់ បណ្តាលឲ្យដួលបោកក្បាល

ភ្នំពេញ ៖ កម្លាំងមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២២បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ពាក់ព័ន្ធនឹងការឆ.ក់កាបូបពីស្ត្រីរងគ្រោះម្នាក់ បណ្តាលឲ្យដួលបោកក្បាលស្លា.ប់ ប្រព្រឹត្តកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៉ា សុណ្ណរ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ចំណែកជនរងគ្រោះឈ្មោះ អ៊ុក កនិកា ភេទស្រី អាយុ៤០ឆ្នាំ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ចំណែកសម្ភារដែលបានបាត់បង់រួមមាន៖-លុយ៥០០ដុល្លារ -លុយខ្មែរ១លានរៀល -ទូរស័ព្ទម៉ាកOppo មួយគ្រឿង។

បច្ចុប្បន្ននេះ ជនសង្ស័យត្រូវឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅឯបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួន ទៅកាន់សាលាដំបូង ដើម្បីចាត់ការ តាមនិតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×