ឆ្នាំជូត ៖ ការងារ មិនត្រូវធ្វើអ្វីឲ្យហួសកម្លាំងប្រយ័ត្នមានបញ្ហាសុខភាព។ លុយកាក់ មិនស្ថិរភាព ចាយវាយត្រូវសន្សំសំចៃ ។ មនោសញ្ចេតនា គួរលៃពេលវេលានៅជាមួយមនុស្សដែលខ្លួនស្រឡាញ់ឲ្យបានច្រើន ៕
ឆ្នាំឆ្លូវ ៖ ការងារ គួរបង្កើតទំនាក់ទំនងល្អជាមួយអ្នករួមការងារ កុំធ្វើអ្វីដោយអត្តនោម័ត ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុធម្មតា ពុំកើតមានរឿងអ្វីក្រៅបំណង ។ មនោសញ្ចេតនា ត្រូវម្ចាស់ការជាងនេះទៀតក្នុងរឿងមនោសញ្ចេតនា ទើបអាចជួបមនុស្សដែលខ្លួនប្រាថ្នា ៕
ឆ្នាំខាល ៖ គ្រប់យ៉ាងសុទ្ធតែសម្រេចបានយ៉ាងឆ្នើម ។ លុយកាក់ជាថ្ងៃមិនល្អសម្រាប់ការដាក់ទុនរកស៊ី ។ មនោសញ្ចេតនា គយរមានភាពក្លាយហាន ជាថ្ងៃមិនល្អសម្រាប់ការដាក់ទុនរកស៊ី ។ មនោសញ្ចេតនា គួរមានភាពក្លាហានក្នុងការបង្ហាញទឹកចិត្តចំពោះមនុស្សដែលខ្លួនស្រឡាញ់ ៕
ឆ្នាំថោះ ៖ ការងារ រងសម្ពាធច្រើន ត្រូវតាំងស្មារតីប្រឈមទប់ទល់ ។ លុយកាក់ ទុកដាក់លុយកាក់ឲ្យបានល្អ បញ្ចៀសត្រូវចោរលួច ។ មនោសញ្ចេតនា កុំឲ្យការងារឥទ្ធិពលដល់មនោសញ្ចេតនារបស់អ្នក ៕
ឆ្នាំរោង ៖ ការងារ មានព័ត៌មានអំពីការត្រូវប្តូរការងារ ឬត្រូវទៅបេសកកម្ម ។ លុយកាក់ មិនស្ថិរភាពចំណាយច្រើនជាងចំណូល ។ មនោសញ្ចេតនា គួរយកចិត្តទុកដាក់ឲ្យបានច្រើនចំពោះគូស្នេហ៍ ៕
ឆ្នាំមមី ៖ ដំណើរការដោយរលូន ពុំមានឧបសគ្គអ្វីរារាំង ។ ការងារអាចបញ្ចេញប្រាក់វិនិយោគរកចំណេញបាន ។ មនោសញ្ចេតនា គួរដើរកម្សាន្តជាមួយគូស្នេហ៍ឲ្យបានញឹកញាប់ ៕
ឆ្នាំមមែ ៖ ការងារ កុំតឹងតែងហួសក្នុងការងារ គួរបង្កើតបរិយាកាសស្និទ្ធស្នាលជាមួយមនុស្សជុំវិញខ្លួន ។ លុយកាក់ ត្រូវចេះសន្សំសំចៃ មិនត្រូវចាយវាយខ្ជះខ្ជាយ ។ មនោសញ្ចេតនា គួរពិនិត្យមើលទង្វើរបស់ខ្លួនមុនទម្លាក់កំហុសឲ្យគូស្នេហ៍ ៕
ឆ្នាំវក ៖ ការងារ ទោះបីរវល់យ៉ាងណា ក៏គួរមានពេលសម្រាកឲ្យសមស្រប ។ លុយកាក់ មានឱកាសរកប្រាក់ច្រើន ត្រូវចេះក្តាប់យកឲ្យទាន់ពេល ។ មនោសញ្ចេតនា ងាយកើតមានទំនាស់ក្នុងរឿងមនោសញ្ចេតនា ៕
ឆ្នាំរកា ៖ ការងារ លេចចេញឱកាសច្រើនក្នុងការងារ តែក៏ត្រូវប្រយ័ត្នមានអ្នកច្រណែនឈ្នានីសពីក្រោយខ្នង ។ លុយកាក់ ប្រយ័ត្នថ្ងៃនេះត្រូវចាញ់បោកគេអស់ប្រាក់កាស ។ មនោសញ្ចេតនា គួរថែរក្សាចំណងស្នេហ៍បច្ចុប្បន្នកុំឲ្យមានភាពប្រេះឆា ៕
ឆ្នាំចរ ៖ ការងារ គួរយកចិត្តទុកដាក់ ក្នុងការងាររបស់ខ្លួនលូកលាន់ក្នុងកិច្ចការអ្នកដទៃ ។ លុយកាក់ ចំណូលកើនឡើង មានព័ត៌មានល្អច្រើនអំពីការវិនិយោគពីមិត្តភក្តិ ។ មនោសញ្ចេតនា គួរមានភាពម្ចាស់ការក្នុងរឿងមនោសញ្ចេតនា ៕
ឆ្នាំកុរ ៖ ការងារ គួរនិយាយតិចធ្វើច្រើន ។ លុយកាក់ ត្រូវថ្លឹងថ្លែងឲ្យម៉ត់ចត់ មុនពេលធ្វើការសម្រេចចិត្តពាក់ព័ន្ធដល់លុយកាក់ ។ មនោសញ្ចេតនា គួរបង្កើតភាពផ្អែមល្ហែម រ៉ូមែនទិកជាមួយមនុស្សដែលខ្លួនស្រឡាញ់ ៕