ភាគហ៊ុន ជេអេសអិល បានបង្ហាញការធ្លាក់ចុះដល់កំណត់ទាបបំផុតប្រចាំថ្ងៃអង្គារម្សិលមិញនេះ ចំនួន ៧៤០រៀលក្នុងមួយហ៊ុន បន្ទាប់ពីបានបិទនៅដែនកំណត់ខ្ពស់ បំផុតជាបន្តបន្ទាប់អស់រយៈពេលប្រមាណបីសប្តាហ៍ជាប់គ្នា។
ភាគហ៊ុន អេស៊ីលីដា វិញបានធ្លាក់ចុះ ២៨០រៀលទៀត មកបិទត្រឹមថ្លៃ ១៣.៦២០រៀល ក្នុងមួយហ៊ុនជាមួយនឹងតម្លៃជួញដូរ ៤,៨៩ប៊ីលានរៀល ដែលគ្របដណ្តប់ជិត ៩៦% នៃតម្លៃជួញដូរសរុបរបស់ទីផ្សារគោល ដែលមានចំនួន ៥,១១ប៊ីលានរៀល។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ១,៣៦% មកត្រឹម ៥៦៧,៧០ពិន្ទុ៕