Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃើញ​ទិដ្ឋភាព​បែបនេះ ខ្លោចចិត្ត​ណាស់! ប្រជាជន​អ៊ុយក្រែន ជ្រួលច្របល់​នៅ​ស្ថានីយ​រថភ្លើង ដើម្បី​ចាកចេញ​ពីរ​ដ្ឋ​ធានី ខណៈ​ក្បួន​យោធា​ដ៏​វែង​របស់​រុ​ស្ស៊ី មកកាន់​តែ​កៀក​ទីក្រុង គីវ

វីដេអូថ្មីមួយ លើបណ្តាញសង្គម បានធ្វើឲ្យគ្រប់គ្នាសម្តែងនូវក្តីរំជួលចិត្តយ៉ាងខ្លាំង នៅពេលបានឃើញទិដ្ឋភាពនៅស្ថានីយ៍រថភ្លើងមួយកន្លែង នៅក្នុងទីក្រុងគីវ បានបង្ហាញប្រជាជនអ៊ុយក្រែន កំពុងតែជ្រួលច្របល់ទាំងក្តីអស់សង្ឃឹមជាខ្លាំង ដោយបង្ខំចិត្តចាកចេញពីរដ្ឋធានី ស្របពេលដែលក្បួនយោធាដ៏វែងរបស់រុស្ស៊ី មកកាន់តែកៀកទីក្រុង គីវ។

ជាក់ស្តែង ក្រុមហ៊ុនឯកជនមួយរបស់សហរដ្ឋអាមេរិក បាននិយាយថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ រូបភាពពីផ្កាយរណបដែលថតបានកាលពីថ្ងៃចន្ទ បានបង្ហាញថា ក្បួនរថពាសដែក និងកាំភ្លើងធំរបស់រុស្សី បានលាតសន្ធឹងជាង ៦៥ គីឡូម៉ែត្រ ហើយស្ថិតនៅក្នុងចម្ងាយពីរបីគីឡូម៉ែត្រប៉ុណ្ណោះ ពីរដ្ឋធានី Kyiv របស់អ៊ុយក្រែន។

ក្រុមហ៊ុន Maxar Technologies Inc (MAXR.N) បាននិយាយថា ក្បួនរថយន្តនៅផ្នែកខាងកើតអាកាសយានដ្ឋាន Antonov រួមមាន៖ រថពាសដែក រថក្រោះកាំភ្លើងធំ និងយានជំនិះដឹកជញ្ជូនយោធារាប់រយគ្រឿង ដែលកំពុងបន្តធ្វើដំណើរឆ្ពោះទៅភាគខាងត្បូង នៃទីក្រុងគីវ។

ជាមួយគ្នានេះ កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន បានមើលឃើញថា នេះគឺជាទិដ្ឋភាពប៉ុនប៉ង ឡោមព័ទ្ធ និងគ្រប់គ្រងទីក្រុងធំបំផុតរបស់ប្រទេស ពីការឈ្លានពានរបស់រុស្ស៊ី យ៉ាងជាក់ស្តែង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×