Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកា NFT អនុញ្ញាតឱ្យសិល្បករបង្ហាញ លក់ស្នាដៃសិល្បៈរបស់ពួកគេដោយសុវត្ថិភាព

ម៉ុងហ្គោលី៖ នៅខែកញ្ញា ឆ្នាំ 2021 វិស្វករម៉ុងហ្គោលីបានណែនាំវេទិកា Mongolian Non-Fungible Token (NFT) ជាសាធារណៈ ដើម្បីបង្ហាញសិល្បករម៉ុងហ្គោលីទៅកាន់ពិភពលោក។ ថ្ងៃនេះ ពួកគេបានចេញផ្សាយ NFT ច្រើនជាង 6000។ ពួកគេនាំមុខនៅក្នុងគម្រោងអភិវឌ្ឍន៍អនឡាញជាច្រើន រួមទាំងនៅក្នុង “Sandbox Metaverse” ដែលក្រុម NFT ម៉ុងហ្គោលីបានទិញដីកាលពីខែវិច្ឆិកា ឆ្នាំ 2021 ដើម្បីសាងសង់មជ្ឈមណ្ឌលវប្បធម៌ ប្រវត្តិសាស្ត្រ និងសិល្បៈម៉ុងហ្គោលី។

ក្រុមម៉ុងហ្គោលី NFT បានប្រកាសការប្រកួតប្រជែងដើម្បីបង្កើតទីក្រុង “Meta Ulaanbaatar”​នៅក្នុងពិភព​មេតា​ជាមួយនឹងរង្វាន់ 35000 ដុល្លារសម្រាប់ជ័យលាភី។ នៅខែកុម្ភៈ ឆ្នាំ 2022 អ្នកឈ្នះនៃការប្រកួត​ត្រូវបាន​ប្រកាស​ ហើយ meta​ Ulaanbaatar ត្រូវបានណែនាំបង្ហាញ។ មានក្រុមសរុបចំនួន 113 ដែលបានចូល​រួមក្នុង​ការ​ប្រកួត ហើយក្រុម “Seven Pixel” ត្រូវបានប្រកាសថាជាជ័យលាភី។

ក្នុងការងាររបស់ពួកគេគឺមានគោលបំណងណែនាំប្រវត្តិសាស្រ្ត និងវប្បធម៌ទៅដល់យុវជន ក៏ដូចជាផ្សព្វផ្សាយ​ពីប្រទេសម៉ុងហ្គោលីទៅកាន់ពិភពលោកផងដែរ។ “តាមរយៈការបង្កើត Meta Ulaanbaatar យើងនឹងអាច​ធ្វើ​ជាម្ចាស់ផ្ទះសម្រាប់សារមន្ទីរ ការបង្ហាញសិល្បៈ និងការតាំងពិពណ៌របស់យើងនៅទីនោះ ដូចក្នុងជីវិតពិត វា​បង្ហាញទៅដល់មនុស្ស 300 លាននាក់នៅក្នុង Metaverse មិនត្រឹមតែនៅក្នុងប្រទេសម៉ុងហ្គោលីប៉ុណ្ណោះទេ ប៉ុន្តែវានឹងទៅកាន់ទូទាំងពិភពលោក។ វានឹងអនុញ្ញាតឱ្យពួកគេ (សិល្បករ) ទៅទស្សនាទីក្រុងមេតានៃ Ulaanbaatar និងមើលពិធីបុណ្យចូលឆ្នាំថ្មី (Tsagaan Sar) និង ពិធីបុណ្យ Naadam របស់ម៉ុងហ្គោលី” B. Gabit ស្ថាបនិក NFT បានមានប្រសាសន៍។

អ្នកស្រាវជ្រាវ E. Michael បាននិយាយថា ចំពេលដែលការវិនិយោគរបស់មហាអំណាច និងប្រទេសធំៗរបស់​ពិភពលោកនៅក្នុងទីផ្សារមេតា ការចូលរួមរបស់ម៉ុងហ្គោលីក្នុងការកសាង Ulaanbaatar របស់ខ្លួននៅក្នុង​ទីផ្សារគឺជា “សមិទ្ធិផលដ៏អស្ចារ្យ” ។

វិចិត្រករឈ្មោះ Sextsagaanbogd បាននិយាយថា ចំនួនដ៏ច្រើននៃអ្នកប្រើប្រាស់នៅលើ NFT របស់ម៉ុងហ្គោលី បង្ហាញពីឱកាសមាសសម្រាប់សិល្បករម៉ុងហ្គោលី ខណៈដែលតម្រូវការសម្រាប់ស្នា​ដៃសិល្បៈសម្រាប់​ដាក់​លក់​នឹងមានការកើនឡើង។

“អ្វីដែលសំខាន់បំផុតនោះគឺថាកម្មសិទ្ធិបញ្ញាត្រូវបានធានានៅលើប្រព័ន្ធប្លុកឆេន។ ដូច្នេះ​អ្នក​សិល្បៈ​មិន​ចាំបាច់​មាន​មេធាវី​នោះទេ” គាត់បានបន្ថែម។ “ដើមកំណើតរបស់មនុស្សចាប់ផ្តើមដោយប្រវត្តិសាស្ត្រ។ ដូច្នេះ យើង​នឹង​មិន​ភ្លេច​ប្រវត្តិសាស្ត្រ​របស់​យើង​ឡើយ។ យើង​បាន​បង្កើត​ការងារ​របស់​យើង​ក្នុង​គោលបំណង​រួម​បញ្ចូល​គ្នា​នូវ​ប្រវត្តិសាស្ត្រ​និង​ទំនើបកម្ម” ។ នេះបើតាមសម្តីរបស់​ Tsenguun ដែលជាប្រធានក្រុម Seven Pixel ៕ A24

×