Saturday, March 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​អាច​ព្រលែង​អ្នកទោស​អាមេរិក ៣​រូប នៅ​ភូមិ​ផ្អាក​សង្គ្រាម​

ទីភ្នាក់ងារ​សារព័ត៌មាន Yonhap កូរ៉េ បាន​ដកស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ឲ្យដឹង​កាលពី​ថ្ងៃ​ទី ៤ ឧសភា​ថា ៖ “​ខ្ញុំ​ដឹង​ព័ត៌មាន​ថា កូរ៉េខាងជើង និង​អាមេរិក បាន​ព្រមព្រៀង​គ្នា​ដោះលែង​ពលរដ្ឋ​អាមេរិក​ដើមកំណើត​កូរ៉េខាងត្បូង ៣​រូប គឺ Kim Hak-song, Tony Kim និង​Kim Dong-chul ឲ្យមាន​សេរីភាព​វិញ នៅ​ថ្ងៃ​ទី ៥ ខែ​ឧសភា​នេះ នា​តំបន់​ផ្អាក​សង្គ្រាម Panmuntom” ។​

​ពលរដ្ឋ​អាមេរិក ៣​នាក់ ដែល​ត្រូវ​កូរ៉េខាងជើង​ចាប់ខ្លួន អាច​ត្រូវ​ទទួលបាន​សេរីភាព​វិញ​។​

​នៅលើ​បណ្តាញ​សង្គម Twitter កាលពី​ថ្ងៃ ២ ឧ​សាភា ប្រធានាធិបតី​ដូណាល់ ត្រាំ​បានសរសេរថា ៖ ដូច​អ្នក​បាន​ដឹង​ហើយ​រដ្ឋការ​អាមេរិក​ធ្លាប់​បាន​សំណូមពរ​ឲ្យ​កូរ៉េខាងជើង​ដោះលែង​អ្នកទោស​ពី​ជំរំ​កែប្រែ ប៉ុន្តែ​ពុំ​មាន​ចម្លើយ​សោះ ឥឡូវនេះ​ចូរ​រង់ចាំ​មើល ! ៕ សូ​យ​ន​