ភាគហ៊ុនអេស៊ីលីដា បានងើបឡើងវិញចំនួន ១៤០រៀល នៅថ្ងៃពុធម្សិលមិញនេះ ឡើងដល់ ១៣.៧៦០រៀលក្នុងមួយហ៊ុន។
ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ វិញបានកើនឡើង ៨០រៀល ខណៈដែលភាគហ៊ុនហ្គ្រេនធ្វីន បានធ្លាក់ចុះ ១០រៀល។
ភាគហ៊ុន ជេអេសអិល បានបន្តធ្លាក់ចុះ ៦៦០រៀលទៀតមកត្រឹម ៦.១០០រៀលក្នុងមួយហ៊ុន។ តម្លៃជួញដូរសរុបរបស់ភាគហ៊ុននៅលើផ្សារគោលមានចំនួន ១,៩៨ប៊ីលានរៀល ហើយសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនឡើង ០,៧៨ភាគរយ មកបិទនៅ ៥៧២,១០ពិន្ទុ៕