ZURICH៖ ក្រុមហ៊ុនវិស្វកម្ម និងស្វ័យប្រវត្តិកម្ម ABB របស់ស្វីសបានផ្អាកការបញ្ជាទិញជាបណ្តោះអាសន្នពីប្រទេសរុស្ស៊ី អ៊ុយក្រែន និងបេឡារុស្ស។
ក្រុមហ៊ុនបាននិយាយថា “ដោយសារតែការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ និងការដឹកជញ្ជូនផ្សេងទៀត ABB បានផ្អាកជាបណ្តោះអាសន្ននូវការបញ្ជាទិញថ្មី និងសកម្មភាពប្រតិបត្តិការទាំងអស់ ដែលរងផលប៉ះពាល់ដោយការដឹកជញ្ជូនចូល និងចេញពីប្រទេសរុស្ស៊ី អ៊ុយក្រែន និងបេឡារុស្ស” ដោយបន្ថែមថាខ្លួនកំពុងតាមដានស្ថានភាព និងនឹង អនុលោមតាមច្បាប់គ្រប់គ្រងការនាំចេញ និងការដាក់ទណ្ឌកម្ម ប្រសិនបើនិងពេលដែលវាចូលជាធរមាន។
ABB ធ្វើការកម្រិតអាជីវកម្មយ៉ាងខ្លាំងនៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលប្រទេសរុស្ស៊ីមានប្រហែល 1-2 ភាគរយនៃប្រាក់ចំណូលក្រុមហ៊ុន។ នេះបើយោងតាមសេចក្តីថ្លែងការ៕ ប្រភព៖ រ៉យទ័រ៕