Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ស៊ុយ សែម៖ កម្ពុជា​ បច្ចុប្បន្ននេះ អាចផលិតថាមពលអគ្គិសនីបានប្រមាណ ៣៨០០មេហ្គាវ៉ាត់

ពោធិ៍សាត់៖ នៅក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវរោងចក្រផ្គុំ និងតំឡើងគ្រឿងសម្ភារអគ្គីសនី (ស្នេថេកឈីន) នៅភូមិអន្សក្តាម ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់​ កាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា សព្វថ្ងៃនេះយើងមានវារីអគ្គីសនីដើរដោយកម្លាំងទឹកចំនួន០៧កន្លែង និងរោងចក្រផលិតថាមពលអគ្គីសនីដើរដោយពន្លឺព្រះអាទិត្យ និងធ្យូងថ្មមួយចំនួនទៀតផងដែរ ដែលអាចផលផលិតថាមពលអគ្គីសនីបានជាងប្រមាណ ៣៨០០មេហ្គាវ៉ាត់។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា បច្ចុប្បន្ននេះ វិស័យថាមពលអគ្គីសនីនៅកម្ពុជា បានក្លាយជាវិស័យស្នូលមួយ ដែលមានសារសំខាន់ ក្នុងការបម្រើឲ្យវិស័យឧស្សាហកម្ម ស្របពេល ដែលរោងចក្រ សហគ្រាសតូច ធំ បានទាញយកថាមពលអគ្គីសនី មកប្រើប្រាស់ជំនួសប្រេងឥន្ធនវិញស្ទើរមួយភាគរយហើយ។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ជាមោទនភាពរបស់ប្រទេសកម្ពុជា ដែលកន្លងមកមិនធ្លាប់មានរោងចក្រផ្គុំ និងដំឡើងគ្រឿងសម្ភារអគ្គីសនីក្នុងស្រុកនោះទេ គឺយើងទៅទិញគ្រឿងសម្ភារ:អគ្គីសនីពីប្រទេសក្រៅ ចាប់ពីឥឡូវនេះទៅ យើងបានផលិតក្នុងស្រុកដោយខ្លូនឯង អាចកាត់បន្ថយបានមួយចំនួនធំ ក្នុងការទិញសម្ភារអគ្គីសនីពីខាងក្រៅ។

ទន្ទឹមនេះឯកឧត្តមក៏បានអបអរសាទរចំពោះការជោគជ័យនៃកិច្ចសហប្រតិបត្តិការ និងការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនមកពីប្រទេសចិន (ស្នេថេក ឈីន គ្រុប)។ ឯកឧត្តមមានក្តីរំពឹងថា ចាប់ពីពេលនេះតទៅប្រជាពលរដ្ឋយើងងាកមកប្រើប្រាស់ផលិតផលសម្ភារ:បរិក្ខាអគ្គីសនីក្នុងស្រុកម៉ាកឈីន (CHiNT) ដែលមានគុណភាពល្អតាមស្តង់ដារមិនចាញ់ផលិតផលពីខាងក្រៅឡើយ។ ក្រុមហ៊ុនរោងចក្រទាំងនោះអាចស្របយកកម្លាំងពលកម្ម របស់ប្រជាពលរដ្ឋយើងប្រមាណជាង ១ម៉ឺន ៥០០០នាក់ផងដែរ ដែលសមទ្ធិទាំងនេះកកើតឡើងដោយសារប្រទេសយើងមានសន្តិភាព។

គួបញ្ជាក់ថា បើតាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា នេះជាមោទនភាពសម្រាប់ខេត្តពោធិ៍សាត់ ដែលសព្វថ្ងៃ យើងមានក្រុមហ៊ុនរោងចក្រធំៗចំនួន០៧ ក្នុងនោះក្រុមហ៊ុនរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន០៣ ក្រុមហ៊ុនរោងចក្រផលិតខ្សែកាប ត្រង់ហ្វូផ្គុំ និងដំឡើងគ្រឿងសម្ភារអគ្គីសនីចំនួន០៣ ក្រុមហ៊ុនរោងចក្រផលិតកែវ និងទុយោប៊ឺតធ្វើអំពីគ្រាប់ធញ្ញជាតិចំនួន០១ និងក្រុមហ៊ុនរោងចក្រផលិតរថយន្ត Ford ចំនួន០១កន្លែង ដែលបច្ចុប្បន្នក្រុមហ៊ុនរោងចក្រទាំងនោះ កំពុងប្រតិបតិ្តការ និងកំពុងដំណើរការសាងសង់៕

×