ការប្រឈមមុខដាក់គ្នាដ៏កម្រមួយរវាងសត្វទាំងពីរ ដែលហាក់ដូចជាមិនដែលឈ្លានពានទឹកដីគ្នាទៅវិញទៅមក បានកើតឡើងនៅក្នុងដែនជម្រកសត្វព្រៃមួយកន្លែង នៅប្រទេសឥណ្ឌា។
ក្នុងការប្រយុទ្ធនេះ គេបានឃើញពពែជាសត្វដែលសកម្មជាង ដោយវាតែងតែវាយប្រហារទៅលើក្ងោកតាមរយៈការប្រើស្នែងរបស់វា។ ប៉ុន្តែដោយសារភាពប៉ិនប្រសប់របស់វា វាបានគេចពីការវាយប្រហារ។
តែទោះយ៉ាងណា ថ្វីត្បិតតែទំហំដងខ្លួនធំមិនអន់ជាងពពែភ្នំក៏ដោយ ក៏សត្វក្ងោកដ៏ទន់ភ្លន់ មិនមានអាវុធអ្វីគួរឲ្យកត់សម្គាល់ដែលធ្វើឲ្យសត្វពពែ មានរបួសនោះទេ។
វីដេអូដែលត្រូវបានចែករំលែកដោយមន្ត្រីប៉ូលីសឥណ្ឌា Dipanshu Kabra នៅលើទំព័រ Twitter ផ្ទាល់ខ្លួនរបស់គាត់ ដែលបានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកលេងអ៊ីនធឺណិតយ៉ាងខ្លាំង។
វីដេអូនេះបានទាក់ទាញអ្នកចូលមើលជាង ១៦ ៧០០ ដង និងមានអ្នកចូលចិត្តជាង ១៣០០។ អ្នកនិយមលេងអ៊ីនធឺណិតពិតជាមានការភ្ញាក់ផ្អើលនៅពេលបានឃើញការប្រយុទ្ធគ្នា រវាងសត្វពីរក្បាលនេះ ដែលមានលក្ខណៈល្អប្រពៃ។
អ្នកនិយមលេងអ៊ីនធឺណិតបានបញ្ចេញមតិថា “វាអស្ចារ្យណាស់ ខ្ញុំមិនដែលឃើញក្ងោកជួបពពែនៅក្នុងព្រៃទេ ពិភពធម្មជាតិតែងតែមានការភ្ញាក់ផ្អើល”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
