អ្នកលេងអ៊ីនធើរណេតជាច្រើន បានកំពុងសម្តែងការកោតគោរពចំពោះមន្ត្រីប៉ូលីសអាយុ ៥០ ឆ្នាំ ម្នាក់មកពីស្រុក Jingshan ខេត្ត Hubei ប្រទេសចិន បន្ទាប់ពីគាត់បានលះបង់ជីវិតផ្ទាល់របស់គាត់ ដើម្បីជួយសង្គ្រោះអ្នកថ្មើរជើង ឲ្យរួចផុតគ្រោះថ្នាក់ពីអ្នកបើកបរម្នាក់ ដែលបានបើករយន្តលឿនដូចហោះ ចូលទៅកាន់ចិញ្ចើមថ្នល់ពោរពេញដោយមនុស្ស ។
Shine រាយការណ៍ថា វីដេអូថតដោយអ្នកថ្មើរជើង និងពីកាមេរ៉ាឃ្លាំមើល បានបង្ហាញឲ្យឃើញអ្នកបើកបរម្នាក់ បានបើករថយន្តយ៉ាងលឿនចូលទៅកាន់ផ្លូវមមាញឹកមួយ ក្នុងទីប្រជុំជន Xinshi មុនពេលបោះពួយចូលចិញ្ចើមផ្លូវ ដែលពោរពេញដោយមនុស្ស កាលពីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ។
យោងតាមការចុះផ្សាយពី Shanghaiist អ្នកបើកបរអាយុ ២៨ ឆ្នាំ ដែលមានឈ្មោះថា Tang បានសម្លាប់អ្នកថ្មើរជើង២នាក់ និង៤នាក់ផ្សេងទៀតរងរបួស ។
លោក Liu Guibin ជាប៉ូលីសចរាចរបានសង្គ្រោះជីវិតអ្នកថ្មើរជើងម្នាក់ដ៏អស្ចារ្យ តាមរយៈការរុញពួកគេចេញពីផ្លូវរបស់រថយន្ត ដោយពុំគិតពីអាយុជីវិតខ្លួនឯងគាត់នោះទេ ។ ពាក្យចុងក្រោយរបស់គាត់ មុនពេលត្រូវបុក និងសម្លាប់ដោយអ្នកបើកបរដ៏កម្រោលចូលនោះថា៖ «ចេញពីផ្លូវទៅ!» ។
ភ្លាមៗនោះ Tang ត្រូវបានប៉ូលីសចាប់ខ្លួន និងក្រោយមក ពួកគេបានបញ្ជាក់ថា អ្នកបើកបររូបនេះមិនស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬ គ្រឿងញៀននោះទេ នៅពេលគាត់បានប្រព្រឹត្តបទល្មើសចរាចរណ៍បង្កសោកនាដកម្មដ៏សាហាវនេះ ៕ ចន្ទី