នេះជារឿងមួយគួរឲ្យហួសចិត្តខ្លាំងណាស់ គ្រាយុវជនម្នាក់ បានធ្វើអត្តឃាតលោតសម្លាប់ខ្លួនពីអគារផ្ទះជួលមួយកន្លែង នៅក្នុងទីក្រុងបាងកក ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែង ដោយសារខឹងចិត្តមួម៉ៅជជែកគ្នារឿង Tangmo ជាមួយមិត្តភក្តិមិនឈ្នះ។
តាមការស្រាវជ្រាវរបានដឹងថា មុនពេលកើតហេតុវេលាម៉ោង៥និង០០នាទីល្ងាច ថ្ងៃទី៣ ខែមីនា អ្នកស្លាប់បានមកជួបមិត្តភក្តិប្រុសស្និទ្ធស្នាលម្នាក់ ជាម្ចាស់បន្ទប់នៅជាន់ទី៤ ដែលធ្វើការជាអ្នកដឹកជញ្ជូនទំនិញរបស់ក្រុមហ៊ុនឯកជនមួយ។ ពួកគេបានស្គាល់គ្នាតាមបណ្តាញសង្គមប្រមាណ ២-៣ខែមកហើយមុនពេលណាត់ជួបគ្នាមកដល់បន្ទប់។
តាមរយៈការសួរចម្លើយ បុរសជាមិត្តភក្តិនោះដែលមានឈ្មោះ Big បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ Pichitchai អាយុ ២០ ឆ្នាំ បានមកជួបរូបគេ ប៉ុន្តែ សង្កេតឃើញថា លើកនេះ មានភាពតានតឹងខុសពីធម្មតា ដោយបាននិយាយពីបញ្ហាមរណភាពរបស់តារាសម្ដែង Tangmo ដែលបានស្លាប់ពីការធ្លាក់ទូកកាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ រហូតមានការឈ្លោះប្រកែកគ្នា។
Big បន្តថា Pichitchai មិនអាចប្រកែកជាមួយបានទេ ដែលជាហេតុធ្វើឲ្យរូបគេវាយបោកកម្ទេចរបស់របរក្នុងបន្ទប់ខ្លាំងៗតែម្តង។ ដោយសារភាពឆ្កួតលីលាបែបនេះ រហូតធ្វើឲ្យរូបគេជាម្ចាស់បន្ទប់រត់គេចទៅចាក់សោក្នុងបន្ទប់ទឹកងូតទឹកដើម្បីស្ងប់អារម្មណ៍។ ប៉ុន្តែក្រោយពីមានសភាពស្ងប់ស្ងាត់រូបគេក៏ចេញពីបន្ទប់ទឹកវិញក៏ស្រាប់តែប្រទះឃើញជនរងគ្រោះបានលោតសម្លាប់ខ្លួនពីជាន់ដែលខ្លួនស្នាក់នៅ ស្លាប់បាត់ទៅហើយ។
ជាបឋមមន្ត្រីស៊ើបអង្កេតបានធ្វើការសាកសួរសាក្សី ជាពិសេសអ្នកជិតខាងនៅបន្ទប់ និងបន្ទាប់មក ធ្វើការសួរនាំសាច់ញាតិថា តើអ្នកស្លាប់ធ្លាប់មានប្រវត្តិជំងឺផ្លូវចិត្ត ឬក៏ប្រើថ្នាំដែរទេ?។ ពួកគេក៏ត្រូវពិនិត្យមើលវីដេអូ CCTV ដើម្បីបញ្ជាក់ពីការអនុលោមតាមសក្ខីកម្មរបស់ភាគីទាំងអស់ មុននឹងនាំយកលទ្ធផលនៃការធ្វើកោសល្យវិច័យមកធ្វើការសន្និដ្ឋានដើម្បីរកមូលហេតុពិតនិងចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



